ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមបង្ហាញបណ្ណចាក់វ៉ាក់សំាងកូវីដ ១៩ ឱ្យបានគ្រប់ៗគ្នា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធាបនីភ្នំពេញ ៖ តាមផ្សារ តាមភោជនីយដ្ឋាន ស្ថាប័ននានា បានផ្តើមត្រួតពិនិត្យបណ្ណចាក់វ់ាក់សំាងកូវីដ ១៩ មុនអនុញ្ញាតឲ្យមនុស្សចូលចេញកន្លែងរបស់ខ្លួន ។ វិធានការនេះជាវិធានការមួយដែលអាជ្ញាធរតម្រូវឲ្យអនុវត្តនៅក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ…

រាជធាបនីភ្នំពេញ ៖ តាមផ្សារ តាមភោជនីយដ្ឋាន ស្ថាប័ននានា បានផ្តើមត្រួតពិនិត្យបណ្ណចាក់វ់ាក់សំាងកូវីដ ១៩ មុនអនុញ្ញាតឲ្យមនុស្សចូលចេញកន្លែងរបស់ខ្លួន ។ វិធានការនេះជាវិធានការមួយដែលអាជ្ញាធរតម្រូវឲ្យអនុវត្តនៅក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ នៅពេលកម្ពុជាកំពុងដំណើរការ ការរស់នៅតាមបែបគន្លងថ្មីជាមួយជំងឺកូវីដ ១៩ និងអាចឈានទៅដល់ការបើកប្រទេសពេញលេញឡើងវិញ ក្រោយពីពលរដ្ឋក្នុងចំនួនច្រើនលើសលុបបានចាក់វ៉ាក់សំាងកូវីដ ១៩ ហើយនោះ ។

ចាប់ពីដើមសប្តាហ៍នេះមក គេសង្កេតឃើញនៅតាមស្ថាប័នឯកជន ពិសេសផ្សារទំនើប និងហាងលក់ដូរ អាហារដ្ឋានជាដើមនោះ បានផ្តើមត្រួតពិនិត្យបណ្ណចាក់វ៉ាក់សំាងមុនការអនុញ្ញាតឲ្យចូលទៅកន្លែងរបស់គេ ។ ការត្រួតពិនិត្យ ការឆែកឆេរ ដែលធ្វើឡើងដោយបុគ្គលិករបស់អង្គភាពនោះតែម្តងមិនមែនជាមន្រ្តីមានសមត្ថកិច្ច បានធ្វើឲ្យមានការព្រួយបារម្ភពីប្រសិទ្ធភាពនៃការអនុវត្តវិធានការនេះ ។ ការព្រួយបារម្ភដោយសារនៅក្នុងសង្គមខ្មែរមានមនុស្សមួយចំនួន នៅតែមិនព្រមអនុវត្តច្បាប់ អនុវត្តតាមតែទម្លាប់របស់ខ្លួន ឬនៅប្រើអំណាចរបស់ខ្លួន ទៅលើច្បាប់ទំាងឡាយ ។ កន្លងមកគេសង្កេតឃើញការមិនគោរពច្បាប់នេះ មានច្រើនផ្នែក ច្រើនវិស័យនៅក្នុងសង្គម ដូចជាករណីចរាចរលើដងផ្លូវសាធារណជាដើម អ្នកប្រើប្រាស់រថយន្តថ្លៃ អ្នកមានអំណាចធំ មួយចំនួនមិនគោរពប៉ូលីសចរាចរ ឬភ្លើងសញ្ញាចរាចរឡើយ ទោះភ្លើងលឿន ក្រហម ខ្លួននៅតែសម្រុកទៅមុខ ពីព្រោះខ្លួនជាអ្នកធំ ជាអ្នកជិះរថយន្តថ្លៃ ។

ការដែលមានការព្រួយបារម្ភចំពោះការត្រួតពិនិត្យបណ្ណវ៉ាក់សំាងថា គ្មានប្រសិទ្ធភាព គេបានសង្កេតឃើញថា នៅតាមផ្សារនៅតាមភោជនីយដ្ឋាន អ្នកអង្គុយត្រួតពិនិត្យបណ្ណវ៉ាក់សំាង ជាសន្តិសុខ ឬជាអ្នកបុគ្គលិក របស់ស្ថាប័នទំាងនោះ ពួកគាត់ហាក់គ្មានអំណាច និងសត្ថកិច្ចដើម្បីបញ្ឈប់អ្នកដែលគ្មានបណ្ណចាក់វ៉ាក់សំាង ចូលទៅក្នុងហាង ឬផ្សាររបស់ខ្លួនទេ ពិសេសអ្នកដែលគ្មានបណ្ណហើយមានអំណាច មានលុយ និងជាអតិថជនកន្លែងរបស់គេនោះ ។ មានការសង្កេតឃើញថា មនុស្សមួយចំនួនបាននិយាយប្រាប់អ្នកឆែកឆេរថា ខ្លួនភ្លេច ខ្លួនមិនបានយកមក ហើយបានដើរចូលផ្សារ ដើរចូលហាងយ៉ាងរំភើយដោយគ្មានខ្លាចរអាច្បាប់ឡើយ ។

នៅពេលឃើញឥរិយាបទបែបនេះ ការព្រួយបារម្ភពិតជាមាន ហើយនោះជាហានិភ័យមួយ ។ តាមពិតទៅការអនុវត្តវិធានការនេះ ហាក់គ្មានអ្វីលំបាក សោះ ប៉ុន្តែដោយសារទម្លាប់ការមិនទម្លាប់គោរពច្បាប់ បានធ្វើឲ្យរឿងដែលគ្មានបញ្ហាទៅជាបញ្ហា ហើយហាក់បង្ហាញពីភាពគ្មានសីលធម៌ និងគ្មានរបៀបនៅក្នុងសង្គមផង ។ តាមពិតទៅការត្រួតពិនិត្យបែបនេះ នៅតាមប្រទេសខ្លះ គេពុំចាំបាច់មានភ្នាក់ងារនៅអង្គុយចំានោះទេ គេបិទតែស្លាកសញ្ញាពលរដ្ឋនាំគ្នាគោរព អ្នកមានបណ្ណចូល អ្នកមិនបានយកបណ្ណមក ទៅយក ឬមិនចូល ។ គ្រប់គ្នាគោរព ដើម្បីសុវត្ថិភាពខ្លួន និងសង្គមរបស់ខ្លួន ។

ការបង្ហាញបណ្ណចាក់វ់ាក់សំាងគ្រប់ពេលចូលទៅកន្លែងណាមួយដែលមានមនុស្សច្រើន ជាការផ្តល់សេចក្តីសុខ និងការជឿជាក់លើសង្គមជាតិ ព្រោះគ្រប់គ្នាកំពុងប្រឈមនិងខ្វល់ពីកូវីដ ១៩ ហើយការគោរពវិធានការ ដើម្បីសេចក្តីសុខសង្គមមានតម្លៃនិងជាកាតព្វកិច្ចរបស់ពលរដ្ឋ ។ តំាងពីផ្ទុះកូវីដ ១៩ មក មានការលើកឡើងថា ការប្រយុទ្ធប្រឆំាងជំងឺកូវីដ ១៩ មានប្រសិទ្ធភាពបំផុតគឺ ការចូលរួមរបស់មនុស្សទំាងអស់នៅក្នុងសង្គម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ