ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​អមនុស្ស​មិន​ហ៊ាន​យាយី​អ្នកចេះ​ទេវធម៌​ឡើយ

2 ឆ្នាំ មុន

សៀវភៅ​ទសជាតក ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ហិរិ និង​ឱត្តប្បៈ​គឺជា​ទេវធម៌​ក្នុង​លោក ។ ធម៌​នេះ​មាន​អំណាច​ខ្លាំងក្លា​ដើម្បី​កម្ចាត់​ពួក​អមនុស្ស​ទាំងឡាយ​មាន​អារក្សទឹក​ជាដើម​ឱ្យ​បាក់បប​ខ្លបខ្លាច ដូច​កាលដែល​ព្រះពុទ្ធ​នៃ​យើង​ទ្រង់​នៅ​ជា​ពោធិសត្វ ព្រះ​អង្គ​បាន​ទូន្មាន​អារក្សទឹក​ដែល​តែងតែ​យាយី​ដល់​ជីវិត​មនុស្ស​សត្វ​ទាំងឡាយ​នោះ ប៉ុន្តែ​បន្ទាប់​ពី​បាន​ស្តាប់​ដំបូន្មាន​របស់​ព្រះ​ពោធិសត្វ​រួច អារក្សទឹក​នោះ​ក៏​លះបង់​នូវ​អំពើ​បាបកម្ម​ចេញ​អស់…

សៀវភៅ​ទសជាតក ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ហិរិ និង​ឱត្តប្បៈ​គឺជា​ទេវធម៌​ក្នុង​លោក ។ ធម៌​នេះ​មាន​អំណាច​ខ្លាំងក្លា​ដើម្បី​កម្ចាត់​ពួក​អមនុស្ស​ទាំងឡាយ​មាន​អារក្សទឹក​ជាដើម​ឱ្យ​បាក់បប​ខ្លបខ្លាច ដូច​កាលដែល​ព្រះពុទ្ធ​នៃ​យើង​ទ្រង់​នៅ​ជា​ពោធិសត្វ ព្រះ​អង្គ​បាន​ទូន្មាន​អារក្សទឹក​ដែល​តែងតែ​យាយី​ដល់​ជីវិត​មនុស្ស​សត្វ​ទាំងឡាយ​នោះ ប៉ុន្តែ​បន្ទាប់​ពី​បាន​ស្តាប់​ដំបូន្មាន​របស់​ព្រះ​ពោធិសត្វ​រួច អារក្សទឹក​នោះ​ក៏​លះបង់​នូវ​អំពើ​បាបកម្ម​ចេញ​អស់ ហើយ​ជា​អ្នក​ដល់​នូវ​សីលប្រាំ​ចាំ​សីលប្រាំបី​អស់​មួយ​ជីវិត ។ ខាងក្រោម​នេះ​ជា​ទេវធម៌​សម្តែង​អំពី​សេចក្តី​ខ្មាស​បាប ខ្លាច​បាប ដែល​មាន​ខ្លឹមសារ​ដូច​តទៅៈ

ហិរិ​ឱត្តប្ប​ស​ម្ប​ន្នា សុក្ក​ធម្ម​សមា​ហិតា ស​ន្តោ សប្បុ​រិ​សា លោ​កេ ទេវ​ធ​ម្មា​តិ វុ​ច្ច​រេ ។ សេចក្តី​ប្រែ សប្បុរស​ទាំងឡាយ អ្នកមាន​ចិត្តស្ងប់​រម្ងាប់​ហើយ បរិបូណ៌​ដោយ​ហិរិ និង​ឱត្តប្បៈ ជា​អ្នកមាន​ចិត្ត​តម្កល់​នៅ​ក្នុង​ធម៌​ស លោក​ពោល​ថា​ជា​ទេវធម៌​(​ធម៌​របស់​ទេវតា​)​ក្នុង​លោក ។

តាម​ទស្សនៈ​របស់ខ្ញុំ ប្រសិនបើ​លោក​អ្នក​មិន​អាច​អាន ឬ​ទន្ទេញ​ភាសាបាលី​ឱ្យ​ចាំ​ចេះ​ស្ទាត់​រត់មាត់​បាន​ទេ លោក​អ្នក​គួរ​ទន្ទេញ​សេចក្តី​ប្រែជា​ខេមរភាសា​ឱ្យ​ចេះ​ចាំ​ស្ទាត់​ក៏​គួរ តែ​ត្រូវ​អនុវត្ត​ផង​ទើប​ស័ក្តិសិទ្ធិ ។

ការ​អនុវត្ត​ផង​នោះ​គឺ ត្រូវ​តម្កល់ចិត្ត​ក្នុង​សេចក្តី​ល្អ​គ្រប់ពេលវេលា ពោល​គឺ​ត្រូវ​ខ្មាស​បាប ខ្លាច​បាប​ជា​និច្ច ទើប​អាច​យកឈ្នះ​លើ​ពួក​អមនុស្ស​បាន ព្រោះ​ពួក​ខ្មោច ព្រាយ បិសាច ដែល​ហៅ​ដោយ​ខ្លី​ថា​ពួក​អមនុស្ស​មិន​ហ៊ាន​បៀតបៀន​មនុស្ស​ល្អ​ឡើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ