ក្រុមចោរយកដាវសាំម៉ូរ៉ៃកាប់ប្លន់ យកម៉ូតូគុបជ្រុង
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច ថ្ងៃទី១៤ ខែមីនា មានករណីប្លន់យកម៉ូតូម៉ាកគូបជ្រុងមួយគ្រឿងទៅលើយុវជនម្នាក់បានសម្រេច ដោយក្រុមចោរមានគ្នា៦នាក់
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច ថ្ងៃទី១៤ ខែមីនា មានករណីប្លន់យកម៉ូតូម៉ាកគូបជ្រុងមួយគ្រឿងទៅលើយុវជនម្នាក់បានសម្រេច ដោយក្រុមចោរមានគ្នា៦នាក់
រាជធានីភ្នំពេញ ៖ នៅមុននេះបន្ដិច ថ្ងៃទី១៤ ខែមីនា មានករណីប្លន់យកម៉ូតូម៉ាកគូបជ្រុងមួយគ្រឿងទៅលើយុវជនម្នាក់បានសម្រេច ដោយក្រុមចោរមានគ្នា៦នាក់។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូគូបជ្រុងមួយគ្រឿង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 1V-2513 ឈ្មោះ គឹម ចាន់ដារា អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
ប្រភពបានបន្ដថា ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះក្នុងទិសដៅពីជើងទៅត្បួង បម្រុងទៅយកសង្សាដើរលេង តែទៅមិនទាន់ដល់គោលដៅផង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យ៦នាក់ ជិះម៉ូតូ៣គ្រឿងប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានជិះស្ទាក់ពីមុខជនរងគ្រោះ ហើយបានកាប់ជនរងគ្រោះចំខ្នងបណ្ដាលឲ្យរងរបួស ។ ក្នុងស្ថានភាពដែលជនរងគ្រោះកំពុងភិតភ័យ ទើបធ្វើឱ្យជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលតែម្ដង។ បន្ទាប់មកក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្ដរាគមន៍ ហើយនាំយកជនរងគ្រោះមកប៉ុស្ដិ៍នគរបាលច្រាំងចំរេះ១ ដើម្បីដាក់ពាក្យបណ្ដឹងស្វែងរកម៉ូតូរបស់ខ្លួនវិញ ៕
ចែករំលែកព័តមាននេះ