ផ្ទុះអាវុធជាច្រើនគ្រាប់ ពេលឃាត់រថយន្តដឹកក្រញូង
ខេត្តស្ទឹងត្រែង ៖ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចចំការតាហូវ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចចំការតាហូវ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចចំការតាហូវ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង មានករណីផ្ទុះអាវុធជាច្រើនគ្រាប់រវាងសមត្ថកិច្ច ទៅលើរថយន្តដឹកឈើក្រញូង។ ប្រភពព័ត៌មានឲ្យបានដឹងថានៅពេលយប់ មានក្រុមរថយន្តស៊េរីទំនើបជាច្រើនគ្រឿងបើកខ្វាត់ខ្វែង នៅលើផ្លូវជាតិលេខ៩ ស្រុកថាឡាបរិវ៉ាត់ មួយសន្ទុះក្រោយមកមានរថយន្តសមត្ថកិច្ចប្រដេញរថយន្តពីរគ្រឿងមានរថយន្តហាយលែនឌ័រ និងរថយន្តកាមរីបាឡែន ពេលដែលរថយន្តសមត្ថកិច្ចចេញតាមកាក់រថយន្តសង្ស័យនោះ ក្រុមជនល្មើសបានគៀរថយន្តសមត្ថកិច្ចស្ទើរក្រឡាប់ទើបមានការផ្ទុះអាវុធពីសមត្ថកិច្ចទៅលើរថយន្តនោះ ទើបមានការបញ្ឈប់សកម្មភាពរថយន្តនោះបាន។
ប្រភពដដែលបន្តថារថយន្តដឹកឈើក្រញូងទាំងនោះបានចេញពីខេត្តព្រះវិហារឆ្លងកាត់ខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តរតនគិរី តែត្រូវបែកការដល់សមត្ថកិច្ចទើបមានការប្រដេញចាប់បែបនេះ។ ប្រភពដដែលបន្តថាស្ថិតនៅក្នុងហេតុការណ៍នោះ ទាំងរថយន្តប្រព្រឹត្តបទល្មើស និងរថយន្តសមត្ថកិច្ចសុទ្ធតែប្រើប្រាស់ល្បឿនលើនជាង១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ មន្ត្រីនគរបាលការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងប បានឲ្យដឹងថាក្រោយការដេញចាប់រថយន្តដឹងឈើក្រញូងនោះ មានរថយន្តមួយគ្រឿងត្រូវចាប់បាននៅចំណុចក្នុងគីឡូម៉ែត្រលេខ៨ក្រោយផ្ទះប្រជាពលរដ្ឋម្នាក់ក្បែរផ្លូវជាតិលេខ៧ និងមួយគ្រឿងទៀតក្បែរផ្លូវបំបែកព្រះវិហារផ្លូវជាតិលេខ៩ ។
មន្ត្រីដដែលបន្តថាក្រោយការកាក់ រថយន្តទាំងនោះក្រុមអ្នកពាក់ព័ន្ធបានរត់គេចខ្លួនចោលរថយន្តទាំងអស់។ ក្រោយពេលកើតហេតុនោះកម្លាំងនគរបាលការិយាល័យកណ្តាលនគរបាលប្រឆាំងបទល្មើសស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងបាននាំយកវត្ថុតាងមករក្សាទុកនៅស្នងការដ្ឋានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ លុះព្រឹកឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ នគរបាលបានធ្វើការថ្លឹង និងរៀបចំនួនដុំឈើប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នគរបាលបានធ្វើកំណត់ហេតុប្រគល់ និងទទួលវត្ថុតាង ដោយឡែករថយន្តត្រូវបានរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ចំណែកឈើក្រញូងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ មន្ត្រីដដែលបន្តថា ឈើដែលត្រូវដកហូតនោះមានចំនួន៩៣ដុំស្មើនឹង១,៥៤០គីឡូក្រាម បច្ចុប្បន្នកំពុងរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ៕
ចែករំលែកព័តមាននេះ