ទាស់ពាក្យសម្ដីគ្នា កាប់២កាំបិតផ្គាក់ដេរ២០ថ្នេរ
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា បន្ទាប់ពីមានទំនាស់ពាក្យសម្ដី ហើយបានកាប់គូទំនាស់២កាំបិតផ្គាក់
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា បន្ទាប់ពីមានទំនាស់ពាក្យសម្ដី ហើយបានកាប់គូទំនាស់២កាំបិតផ្គាក់
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែមីនា បន្ទាប់ពីមានទំនាស់ពាក្យសម្ដី ហើយបានកាប់គូទំនាស់២កាំបិតផ្គាក់ រងរបូសធ្ងន់ដេរ២០ថ្នេរ កាលពីម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៣មីនា នៅភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
លោកឈឿន ប៊ុន ឆន អធិការនគរបាលស្រុកកោះធំបានប្រាប់ឱ្យដឹងថា ជនសង្ស័យដែលបានចាប់ខ្លួនឈ្មោះ នៅ ភារិន ហៅតឿ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរកសិករ។ ចំណែកជនរងគ្រោះឈ្មោះ អែ ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា មុខរបរកសិករ រងរបួសត្រង់បំពង់ក និងខ្នងដេរចំនួន២០ថ្នេរ។ លោកអធិការបានឱ្យដឹងបន្ថែមទៀតថា កន្លងមកជនរងគ្រោះ និងជនសង្ស័យ ជាមនុស្សស្គាល់គ្នា និងធ្លាប់មានទំនាស់ពាក្យសម្ដីនឹងគ្នាពីរឿងចោទគ្នាពីរឿងជក់គ្រឿងញៀន តែពុំធ្លាប់បានវាយតប់គ្នាទេ។
លុះនៅថ្ងៃទី១៣ ខែមីនា ម៉ោង៨និង៣០នាទីយប់ ជនរងគ្រោះ និងជនសង្ស័យព្រមទាំងអ្នកភូមិ បាននាំគ្នាមកមើលគេច្រៀងអកកាដង់នៅក្នុងពិធីមង្គលការគេក្នុងភូមិ។ ពេលនោះជនរងគ្រោះបានសួរទៅជនសង្ស័យថាហេតុអ្វីឯងចោទប្រកាន់អញថាជក់គ្រឿងញៀន? រួចជនសងសង្ស័យបានតបវិញថា អញគ្រាន់តែនិយាយលេងតែប៉ុណ្ណោះ ។ ពេលនោះជនរងគ្រោះ និងជនសង្ស័យបានជជែកទាស់ពាក្យសម្ដីនឹងគ្នាខ្លាំងឡើងៗ ។ បន្ទាប់មកជនសង្ស័យបានដើរត្រឡប់ទៅផ្ទះរបស់ខ្លួននៅក្បែរកន្លែងរោងការនោះ ។ មួយសន្ទុះក្រោយមកជនសង្ស័យក៏បានដើរត្រឡប់វិញដោយយកកាំបិតផ្គាក់មកជាមួយដើរសំដៅទៅរកជនរងគ្រោះ ហើយកាប់ទៅលើជនរងគ្រោះ ត្រូវចំខ្នងមួយកាំបិត និងកាប់មួយកាំបិតទៀត ត្រូវចំបំពង់ក ។
ក្រោយពីធ្វើសកម្មភាពកាប់ជនរងគ្រោះរួចជនសង្ស័យបានកាន់កាំបិតរត់គេចខ្លួនតែម្តង។ ចំណែកជនរងគ្រោះត្រូវបានបងប្អូនជូនមកផ្ទះ និងហៅគ្រូពេទ្យមកព្យាបាលលាងមុខរបួស ហើយដេររបួសបំពង់កចំនួន២០ថ្នេរ។ បន្ទាប់ពីទទួលដំណឹងភ្លាមកម្លាំងជំនាញស្រុក និងប៉ុស្តិ៍បានចុះទៅស្រាវជ្រាវដល់កន្លែងកើតហេតុ។ រហូតដល់ថ្ងៃទី១៤ ខែមីនា ទើបស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើបាន ។ បច្ចុប្បនជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងតាមនិតិវីធី ៕
ចែករំលែកព័តមាននេះ