ផ្ទះឈើមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង
ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងក្នុងរយៈពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ ។
ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងក្នុងរយៈពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ ។
ខេត្តមណ្ឌលគិរី ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងក្នុងរយៈពេលតែមួយពព្រិចភ្នែកប៉ុណ្ណោះ ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅត្រង់ចំណុចត្រពាំងតឿន ក្នុងភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក កាន់ ពេញ អធិការនគរបាលស្រុកកោះញែក បានប្រាប់ឲ្យដឹងថាមូលហេតុដែលបង្កឲ្យមានករណីនេះកើតឡើង ដោយសារតែម្ចាស់ផ្ទះបានចេញទៅក្រៅ និងបានទុកក្មួយតូចម្នាក់ឲ្យនៅចាំផ្ទះ ខណៈដែលពួកគាត់ជាម្ចាស់ផ្ទះចេញទៅក្រៅពេលនោះក្មួយរបស់គាត់បានដាំទឹកក្ដៅដើម្បីឆុងមីហូប ក្រោយពីដាំទឹករួចមកក៏មិនបានពន្លត់ភ្លើងនោះទេ ជាហេតុធ្វើឲ្យភ្លើងរាលដាលឆេះផ្ទះអស់ទាំងស្រុង បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ប៉ុន្ដែមិនមានការជួយអន្ដរាគមន៍ទាន់ពេលនោះទេ ដោយភ្លើងឆាបឆេះយ៉ាងខ្លះ ស្របពេលដែលមេឃកំពុងមានកម្ដៅក្ដៅខ្លាំងផងនោះ។
លោកអធិការនគរបាលស្រុក កៅះញែកបានបន្ដឲ្យដឹងទៀតថា ម្ចាស់ផ្ទះមានឈ្មោះ តឿន ធូ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាកសិករចំណែកឯផ្ទះដែលត្រូវភ្លើងឆេះនោះសង់ឡើងដោយប្រក់ស័ង្កសីមានទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ រួមទាំងសម្ភារ ដែលខូចខាតនោះមាន អង្ករ៥០គីឡូ ស្រូវ១០បេ គោយន្ដកន្ដ្រៃ១គ្រឿង ឌីណាម៉ូភ្លើង១គ្រឿង និងមានសម្ភារប្រើប្រាស់ជាច្រើនទៀត។
សូមបញ្ជាក់ផងដែរថានៅរយៈពេលរដូវប្រាំងនេះក្នុងខេត្តមណ្ឌលគិរីក៏មានករណីអគ្គីភ័យកើតឡើងធ្វើឲ្យខូចខាតលំនៅដ្ឋានជាច្រើនខ្នង ស្របពេលដែលអាកាសធាតុមានការកើនឡើងនៃកម្ដៅថ្ងៃយ៉ាងខ្លាំងផងនោះ។ ជាមួយគ្នានេះដែរលោកអធិការ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឲ្យខ្ពស់ចំពោះករណីនេះ ដើម្បីកុំឲ្យមានការខាតបង់ទ្រព្យសម្បត្តិ ៕
ចែករំលែកព័តមាននេះ