ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេចតេជោ ​ហ៊ុន សែន​ ឧបត្ថម្ភ​១០​ម៉ឺន​ដុល្លារដល់​ក្រុម​ជម្រើសជាតិ​កម្ពុជាឈ្នះ​ក្រុម​កោះ​ហ្គាំ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សរ​​សេរសារ​បង្ហោះនៅលើផេកផ្លូវការ

រាជធានី​ភ្នំពេញ ​៖ ​សម្ដេច​តេ​ជោ​ហ៊ុន​ សែន ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សរ​​សេរសារ​បង្ហោះនៅលើផេកផ្លូវការ អបអរសាទរ​ដល់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ ​ដែល​បាន​ទទួល​ជ័យជម្នះ​លើ​ក្រុម​កោះ​ហ្គាំ​វគ្គ​ទី​២ ​កាលពី​យប់វេលាម៉ោង​​​១១​យប់​​ថ្ងៃ​ទី​១២ ​តុលា​ ​​ឆ្នាំ​២០២១ ​ក្នុង​លទ្ធផល​២-១​ ​ហើយ​​សម្ដេច​តេ​ជោ​ក៏​បាន​ប្រកាស​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ​ ដល់​ក្រុម​បាល់ទាត់ជម្រើសជាតិកម្ពុជា​ផងដែរ ។

​នៅ​ក្នុង​សារ​ខាងលើ​​នោះ​​ដែរ ស​ម្ដេច​តេ​ជោ​បាន​សរ​សេរ​ទៀត​ថា​ «​ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​កីឡាករ​កោះ​ហ្គាំ​របស់​អា​មេ​រិ​ក ​ក្នុង​ជំនួប​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​Play-Off​ នៅ​ពហុ​កី​ឡ​ដ្ធា​ន​Khalifa Spory City​ ប្រទេស​បា​រ៉ែ​ន និង​សូម​ឧបត្ថម្ភ​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​ឈ្នះ​លើ​ការ​ប្រកួត​នេះ​ចំនួន​១០​ម៉ឺន​ដុល្លារ ដើម្បី​ជា​ការ​លើកទឹកចិត្ត ហើយ​ថវិការ​នេះ​ទទួល​ពី​ឯកឧត្តម​សៅ សុខា​ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ ។ ​ខ្ញុំ​សូម​កោត​ស​សើ​ចំពោះ​លោក​ Honda ​ដែល​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​ជោគជ័យ​»​។

គួ​រំលឹក​ផង​ដែរ​ថា ​ការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កម្ពុជា​ និង​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២៣​ឆ្នាំ​កោះ​ហ្គាំ​ជើង​ទី​១​ នៅ​ពហុ​កីឡដ្ឋាន​ Khalifa Sport City​ ប្រទេស​បា​រ៉ែ​ន​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១យប់​ថ្ងៃ​ទី​១២ ​តុលា​ ​​ហើយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​ក្នុងលទ្ធផល ១-០​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ