ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាស់​ហើយ​ល្មោភកាម​ទៀត សូ​ម្បី​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ​ក៏​មិន​លើកលែង

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨ ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង ដោយ​ជាប់ចោទ​…

ខេត្តបន្ទាយមានជ័យ ៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សហការ​ជាមួយ​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨ ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង ដោយ​ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​អាយុ​៥ឆ្នាំ​ម្នាក់​កាលពី​ពេល​កន្លង​មក ។ ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០១៦ នៅ​ភូមិ​សាមគ្គី​​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់​ខ្លួន​មានឈ្មោះ ភិ​ម ភា ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។

មន្ត្រី​អាវុធហត្ថ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​សង្ស័យ​ខាងលើ គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ឲ្យ​ជួយ​រក​យុត្តិធម៌ បន្ទាប់​ពី​ឃើញ​កូនស្រី​អាយុ​៥​ឆ្នាំ​របស់​ពួក​គាត់​មាន​អ​កា​រៈ​ស្លេកស្លាំង​ខុស​ពី​ធម្មតា ហើយ​ពេល​សួរនាំ​នាង​ប្រាប់​ថា ត្រូវ​ជនសង្ស័យ​ខាងលើ​រំលោភ​ជា​ច្រើន​ដង​នា​ពេល​កន្លង​មក​ខណៈ​ដែល​ពួក​គាត់​ទុក​កូន​ឲ្យ​នៅផ្ទះ​ជាមួយ​បងប្អូន​រវល់​ទៅ​លក់ដូរ​នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ​ប្រទេស​ថៃ ។

មន្ត្រី​អាវុធហត្ថ​បន្ត​ទៀត​ថា ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ ដំបូង​គ្រាន់តែ​ហៅ​ជនសង្ស័យ​មក​សួរនាំ លុះ​ក្រុម​គ្រូពេទ្យ​ជំនាញ​បញ្ជាក់​ប្រាប់​ថា ក្មេង​ស្រី​​ខាងលើ​ត្រូវ​គេ​រំលោភ​មែន​ទើប​សមត្ថកិច្ច​សុំ​គោលការណ៍​ទៅ​លោក​ព្រះរាជអាជ្ញា​ដើម្បី​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង ។

លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​ ក្រោយ​ទទួល​បទបញ្ជា​ពី​លោក​ឧត្ត​សេនី​យ៍ ឱ បូ​រិ​ន្ទ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ឲ្យ​ចុះ​ស្រាវជ្រាវ​បន្ទាន់​ក្រោយ​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​រង​គ្រោះ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ ។ ពេល​សួរនាំ​ដំបូង ជនសង្ស័យ​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទេ ប៉ុន្តែ​លុះ​មាន​កោសល្យ​វិ​ច្ច័​យ​ពី​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា ក្មេង​ស្រី​​រង​គ្រោះ​មាន​គេ​រំលោភ​ហើយ សមត្ថកិច្ច​បន្ត​សាកសួរ​តាម​ជំនាញ​ទើប​ជន​សង្ស័យ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​ក្មេង​ស្រី​នោះ​ជា​ច្រើន​ដង​គឺ​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥ ​ដោយ​ការ​លួងលោម​នាង​ ព្រោះ​ផ្ទះ​ជាប់​គ្នា និង​លើក​ចុង​ក្រោយ​ប្រហែល​ជិត​១០​ថ្ងៃមុន​ក្នុង​ខែមីនា​នេះ​ផង​ដែរ ។

លោក ជា ដា បន្ត​ថា ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំ​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕