ថ្ងៃមង្គលការបងស្រី ប្អូនប្រុសចង.កសម្លាប់ខ្លួន
ខេត្តកណ្តាល ៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួននៅថ្ងៃមង្គលការបងស្រី ខណៈភ្ញៀវកំពុងពិសារភោជនាហារ និងមានប្រគំតូរតន្ត្រីច្រៀងរាំយ៉ាងសប្បាយរីករាយ ។…
ខេត្តកណ្តាល ៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួននៅថ្ងៃមង្គលការបងស្រី ខណៈភ្ញៀវកំពុងពិសារភោជនាហារ និងមានប្រគំតូរតន្ត្រីច្រៀងរាំយ៉ាងសប្បាយរីករាយ ។…
ខេត្តកណ្តាល ៖ យុវជនម្នាក់បានចងកសម្លាប់ខ្លួននៅថ្ងៃមង្គលការបងស្រី ខណៈភ្ញៀវកំពុងពិសារភោជនាហារ និងមានប្រគំតូរតន្ត្រីច្រៀងរាំយ៉ាងសប្បាយរីករាយ ។ ហេតុការណ៍ប្អូនប្រុសចង.កសម្លាប់ខ្លួនថ្ងៃការបងស្រីនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១០យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នៅធ្នឹមបង្គន់ក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិគោហ៊េ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ុន វណ្ណណេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិកើតហេតុ ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតថា នៅថ្ងៃទី១៣ ខែមីនា នៅផ្ទះឈ្មោះ ឌុច ចាន់ថុល ត្រូវជាម្តាយជនរងគ្រោះ មានរៀបចំពិធីការកូនស្រី ពេលនោះមានតន្ត្រីសម័យលេងកំដរផងដែរ ។ នៅវេលាម៉ោងជាង៥ល្ងាចមានភ្ញៀវជិតឆ្ងាយបានហូបការ ហើយតន្ត្រីចាប់ផ្តើមប្រគំ នៅពេលនោះជនរងគ្រោះបានបម្រើភ្ញៀវ និងហៅភ្ញៀវចូលតុធម្មតា ព្រមទាំងបានផឹកស្រារហូតស្រវឹងទៀតផង ។ លុះដល់វេលាម៉ោង១០យប់ ក្រោយពីជនរងគ្រោះបានផឺកស្រាស្រវឹងហើយនោះក៏ត្រូវបងថ្លៃឈ្មោះ រិន រិទ្ធ ស្តីបន្ទោសរឿងផឹកស្រាស្រវឹង មិនជួយមើលការខុសត្រូវក្នុងពិធីមង្គលការឱ្យបានចប់ចុងដើម ។ ពេលនេះជនរងគ្រោះបានដើរចេញពីរោងការទៅបាត់មួយសន្ទុះ ។ ក្រោយមកក៏មានអ្នកដើរទៅបត់ជើងនៅខាងក្រោយផ្ទះ ស្រាប់តែបានប្រទះឃើញជនរងគ្រោះបានចង.កនឹងឈើធ្នឹមបង្គន់ផ្នែកខាងក្រោយ ក៏ស្រែកផ្អើលឆោឡោឡើងក្នុងពេលដែលភ្ញៀវកំពុងរាំលេងសប្បាយ ។ ខណៈមានការភ្ញាក់ផ្អើល ភ្លាមៗនោះបងស្រីជនរងគ្រោះបានយកកាំបិទប៉័ងតោកាត់ខ្សែយដាក់ជនរងគ្រោះមកដី តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោយពីនគរបាល និងអាជ្ញាធរពិនិត្យសពឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន ៕
ចែករំលែកព័តមាននេះ