ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកែច្នៃផលកសិកម្មបាន នឹងលើកកម្ពស់ជីវភាពកសិករ និងសេដ្ឋកិច្ចជាតិមួយកម្រិតទៀត

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមើលឃើញពីសក្តានុពលវិស័យកសិកម្មនៅកម្ពុជា ដែលមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិក៏ដូចជាលើកកម្ពស់ជីវភាពកសិករដែលទាមទារឱ្យមានការគំាទ្រពីដៃគូអភិវឌ្ឍន៍បន្តបន្ទាប់ទៀត ។ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថា…

រាជធានីភ្នំពេញ ៖ នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមើលឃើញពីសក្តានុពលវិស័យកសិកម្មនៅកម្ពុជា ដែលមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិក៏ដូចជាលើកកម្ពស់ជីវភាពកសិករដែលទាមទារឱ្យមានការគំាទ្រពីដៃគូអភិវឌ្ឍន៍បន្តបន្ទាប់ទៀត ។

Picture

លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ីដែលហៅកាត់ថា ADB ត្រូវចប់អាណត្តិពីកម្ពុជានាពេលនេះនោះ បានប្រាប់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មថា វិស័យកសិកម្មនៅកម្ពុជា មានសក្តានុពលជាច្រើនដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេសការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ចផងដែរ ។

Picture

លោកស្រីលើកឡើងដូច្នេះនៅពេលជួបពិភាក្សាការងារជាមួយលោករដ្ឋមន្រ្តីជាលើកចុងក្រោយមុនពេលចប់បេសកកម្ម ។ លោករដ្ឋមន្រ្តី បានសម្តែងនូវអំណរគុណជូនចំពោះធនាគារអភិវឌ្ឍអាស៊ី ក្រោមការដឹកនាំរបស់លោកស្រីកន្លងមក ដែលបានយកចិត្តទុកដាក់ជួយគាំទ្រគម្រោងជាច្រើននៅក្នុងវិស័យកសិកម្ម ។

Picture

លោក វេង សាខុន គូសបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ជាក់ស្តែងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដនេះ ផលិតកម្មកសិកម្ម ក៏ដូចជាការនាំចេញផលិតផលកសិកម្មនៅតែរក្សាបាននូវកំណើន និងបានចូលរួមសម្រាលនូវការរងផលប៉ះពាល់ពីសម្ពាធនៃជំងឺកូវីដ ។

Picture

ជាការកត់សម្គាល់ នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២១ នេះ កម្ពុជាបាននាំចេញកសិផលជាច្រើនមុខចំនួនជិត ៦ លានតោនទៅកាន់ទិសដៅ ៦៨ ប្រទេស ក្នុងបរិមាណអង្ករនាំចេញមានចំនួន ៤១០ ៦៩៨ តោន មានការថយចុះចំនួន ៧៨ ០៧៧ តោន (-១៥,៩៧%) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២០ មានចំនួន ៤៨៨ ៧៧៥ តោនដែលមានតម្លៃប្រមាណជាង ៣ ពាន់លានដុល្លារ ៕

Picture