ការពង្រឹងភាពជាដៃគូរឹងមាំ នឹងកំណត់អនាគតរបស់អាស៊ាន
ប្រទេសម៉ាឡេស៊ី ៖ និរន្តរភាពសេដ្ឋកិច្ចនៃបណ្តាប្រទេសអាស៊ាន គឺពឹងផ្អែកទៅលើការពង្រឹងភាពជាដៃគូ ។ នេះបើតាមប្រសាសន៍របស់ទេសាភិបាលធនាគារកណ្តាល លោកស្រី Tan Sri Zeti Akhtar Aziz ។

លោកស្រី Tan Sri Zeti Akhtar Aziz ថ្លែងថា ៖ « ការពង្រឹងភាពជាដៃគូប្រកបដោយនិរន្តរភាពសម្រាប់អនាគតអាស៊ាន អាជ្ញាធរនិងនិយតករនៅតំបន់អាស៊ាន ដែលបានឈានជើងចូលក្នុងការសហការភាពជាដៃគូពហុភាគីនេះ ក្នុងគោលបំណងសម្រេចតាមគោលដៅនាពេលអនាគត » ។
« ការពង្រឹងភាពជាដៃគូ ក៏ត្រូវបានធ្វើឡើង នៅក្នុងវិស័យឯកជនផងដែរ ដែលជាការផ្តល់ កាលានុវត្តភាពដ៏ធំធេងក្នុងការធ្វើសភាវូបនីយកម្មសហគមន៍ » ។ នេះបើតាមលោកស្រី Tan Sri Zeti Akhtar Aziz បានថ្លែងក្នុងកិច្ចប្រជុំពិភពលោកនៅសកលវិទ្យាល័យ Wharton រដ្ឋ Pennsylvania ស្តីពីវេទិកាសកលគូឡាឡាំពួ ឆ្នាំ២០១៦ ។
លោកស្រីបញ្ជាក់ថា ៖ « គ្មានប្រទេសណាមួយដែលមានចំណេះដឹង និងសមត្ថភាពអាចទាញយកកាលានុវត្តភាពអត្ថប្រយោជន៍បានទាំងស្រុងនោះឡើយ ។ ដូច្នេះការបង្កើតភាពជាដៃគូ គឺអាចជួយសម្រួលដល់បញ្ហាទាំងនេះបាន ។ ម្យ៉ាងទៀត ការបង្កើតភាពជាដៃគូ គឺជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការចាប់យកនូវសក្តានុពលប្រចាំតំបន់អាស៊ាន ។ ជាងនេះទៀត ការបង្កើតភាពជាដៃគូដ៏មានប្រសិទ្ធភាពលើ វិស័យហិរញ្ញវត្ថុ ក៏បានចូលរួមចំណែកយ៉ាងធំធេងដល់ការបង្កើតប្រព័ន្ធហិរញ្ញវត្ថុជាតិផងដែរ » ។
លោកស្រីសង្កត់ធ្ងន់ថា ៖ « មានមូលដ្ឋានសំខាន់ៗចំនួន៤ ដែលលើកទឹកចិត្តដល់សហគ្រិន និងអ្នកបង្កើតច្បាប់ ហើយចាំបាច់ត្រូវតែគោរព ដើម្បីសម្រេចឲ្យបាននូវកិច្ចសហប្រតិបត្តិការភាពជាដៃគូប្រកបដោយចីរភាព » ។
លោកស្រីបន្ថែមថា ៖ « ជាដំបូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះ គឺចាំបាច់ត្រូវកែតម្រូវ និងឆ្លើយតបដល់ការផ្លាស់ប្តូរយ៉ាងរហ័សរបស់ពិភពលោកបច្ចុប្បន្ននេះ។ បន្ទាប់មកយើងត្រូវបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមកដើម្បីទទួលបានជោគជ័យ ។ ការពង្រីកវិសាលភាពនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចខុសគ្នា គឺអាចធ្វើឲ្យប្រទេសទាំងនោះបានស្វែងយល់ពីវប្បធម៌ និងភាសាខុសគ្នាជាច្រើនផងដែរ ។ អ្វីដែលសំខាន់បំផុត គឺកិច្ចសហប្រតិបត្តិការជាដៃគូពហុភាគីក្នុងចំណោមប្រទេសអាស៊ាន អាចទាញយកផលប្រយោជន៍លើការស្វែងរកកាលានុវត្តភាពថ្មី និងគោលដៅតែមួយរបស់អាស៊ានឲ្យកាន់តែមានសក្តានុពលទៀតផង » ៕
ចែករំលែកព័តមាននេះ