ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាញ​ដាច់​លិង្គ​ប្តី​ព្រោះ​ខឹង​មិន​ជូន​ផ្កា​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​រ៉ូ​ម៉ា​នី អាយុ​៤០​ឆ្នាំ​ម្នាក់ ចាប់​ទាញ​ពង​ស្វា​.​ស​ប្តី​បណ្តាល​ឱ្យ​ដាច់​កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៦ ជា​ទិវា​សិទ្ធិ​នារី ។
សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោក Ionel Popa

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ស្ត្រី​រ៉ូ​ម៉ា​នី អាយុ​៤០​ឆ្នាំ​ម្នាក់ ចាប់​ទាញ​ពង​ស្វា​.​ស​ប្តី​បណ្តាល​ឱ្យ​ដាច់​កាលពី​ថ្ងៃ​ទី​៨ មីនា ២០១៦ ជា​ទិវា​សិទ្ធិ​នារី ។
សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោក Ionel Popa អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ Dragomiresti នា​ភាគ​ខាងកើត​ឆៀង​ខាងជើង​ប្រទេស​រ៉ូ​ម៉ា​នី ត្រូវ​បាន​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ព្រោះ​ពង​ស្វា​.​សរ​យះ​ចេញ​ឈាម​ដោយសារ​ប្រពន្ធ​យកដៃ​ទាញ​កន្ត្រាក់ ។

បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់​បញ្ជាក់​ថា បុរស​នោះ​រយះ​ធំ​នៅ​ត្រង់​ពង​ស្វា​.​ស ព្រោះតែ​មិន​បាន​ជូន​ផ្កា​នៅ​ថ្ងៃ​បុណ្យ​សិទ្ធិ​នារី ។ ពង​ស្វា​.​ស​ខាងឆ្វេង​របស់​លោក​Ionel  ធ្លាក់​ចេញ ព្រោះ​ស្បែក​នៅ​បរិវេណ​នោះ​រយះ ដូច្នេះ​ហើយ​គ្រូពេទ្យ​បាន​វះកាត់​ភ្លាម​ៗ ។

អ្នកស្រី Marinela Benea អាយុ​៤០​ឆ្នាំ ជា​ប្រពន្ធ​ឱ្យ​ដឹង​ថា អ្នកស្រី​ធុញថប់​នឹង​ប្តី ដែល​ផឹកស្រា​ស្រវឹង​មិន​រវល់​នឹង​អ្នក​ផ្ទះ ។ នៅ​ពេល​ព្រឹក​អ្នកស្រី​ប្រាប់​ឱ្យ​ប្តី​ទៅ​ធ្វើការ ឬ​ជួយ​ការងារ​ផ្ទះ ប៉ុន្តែ​គេ​បែរជា​ប្រកែក ដូច្នោះ​ហើយ​គាត់​ខឹង​ក៏​ចាប់​ទាញ​កន្ត្រាក់​ពង​ស្វា​.​ស​តែ​ម្តង ។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​ឱ្យ​រយះ​នេះ​មិនមែន​មក​ពី​គាត់​ទេ ព្រោះ​ប្តី​រត់​ចេញពី​ការ​ចាប់​ទាញ​របស់​គាត់​ទើប​ធ្វើ​ឱ្យ​របួស ។ អ្នកស្រី​ជា​ប្រពន្ធ​យល់​ថា ពង​ស្វា​.​ស​នោះ​គ្រាន់តែ​យក​ទឹកកក​ស្អំ​ក៏​ជា​សះស្បើយ​ដែរ ប៉ុន្តែ​ប្តី​មិន​ព្រម ទើប​ហៅ​រថយន្ត​សង្គ្រោះ​បន្ទាន់ ។

ប៉ូលិស​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​រឿង​នោះឱ្យ​ជាក់លាក់ ។ ប្តី​-​ប្រពន្ធ​នោះ​រស់នៅ​រួម​គ្នា​អស់​រយៈពេល​១៥​ឆ្នាំ និង​មានកូន​ប្រុស​ម្នាក់ ៕