ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុត​ចិត្ត! យន្តហោះ​ធ្លាក់​ចំ​ផ្ទះ មនុស្ស​យ៉ាងតិច​២​នាក់​ត្រូវ​​បាត់​បង់ជីវិត​​(វីដេអូ)

2 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​២​នាក់​ស្លា.ប់ ​និង​២​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១១ ខែ​​តុលា ឆ្នាំ២០២១ ​ដោយសារ​យន្តហោះ​តូច​​មួយ​គ្រឿង ធ្លាក់ចំផ្ទះ នៅ​​ក្នុង​ទីក្រុង

សហរដ្ឋអាមេរិក ៖ មនុស្ស​យ៉ាងតិច​២​នាក់​ស្លា.ប់ ​និង​២​នាក់​ទៀត​រង​របួស កាលពី​ថ្ងៃ​ទី​១១ ខែ​​តុលា ឆ្នាំ២០២១ ​ដោយសារ​យន្តហោះ​តូច​​មួយ​គ្រឿង ធ្លាក់ចំផ្ទះ នៅ​​ក្នុង​ទីក្រុង ​SANTEE​ ចម្ងាយ​ប្រមាណ​ជា​៣០​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​សាន់​ឌី​យេ​ហ្គោ រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​។

គ្រោះថ្នាក់​នោះ​ បណ្ដាល​ឲ្យ​ផ្ទះ​២​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ ចំណែក​រថយន្ត​កាំ​មី​ញ៉ុ​ង​មួយ​គ្រឿង​ក៏​ត្រូវ​ភ្លើង​ឆេះ​ដែរ​។ សម្រាប់​ពេល​នេះ​អាជ្ញាធរ​ក្រុង ​SANTEE ​អះអាង​ថា ខ្លួន​នៅ​មិន​ទាន់​ដឹង​ថា ​តើ​ជន​រង​គ្រោះ​ទាំងនេះ​ជា​អ្នក​ស្ថិត​នៅ​លើ​ដី​ ឬ​ស្ថិត​ក្នុង​យន្តហោះ​ម៉ា​ស៊ី​ន​​២​ធុន CESSNA ដែល​ធ្លាក់​នា​វេលា​ថ្ងៃត្រង់​ ឬ​យ៉ាងណា​ឡើយ?​។

មួយ​ម៉ោង​ក្រោយ​ គ្រោះថ្នាក់​នេះ​បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក បង្ហាញ​ភ្លើង​ត្រូវ​បាន​ពន្លត់ ព្រមទាំង​ផ្ទះ​២​ខ្នង ​និង​រថយន្ត​១​គ្រឿង រង​ការ​បំផ្លាញ​ដោយ​អណ្ដាតភ្លើង​។ យន្តហោះ​នោះ​បាន​ធ្លាក់​នៅ​កន្លែង​មួយ​ក្បែរ​វិទ្យាល័យ​មួយ​នៃ​ទីក្រុង​នោះ​។ សាលា​នេះ​អះអាង​ថា សិស្ស​ទាំងអស់​សុទ្ធតែ​សុខ​សប្បាយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ