បុរសម្នាក់បានធ្វើអត្តឃាតចងក ដោយពុំដឹងពីមូលហេតុ
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានដាច់ចិត្តទៅចងកសម្លាប់ខ្លួននៅដើមឈើស្ថិតនៅជាប់មាត់អូរជីកកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ មីនា ឆ្នាំ២០១៦
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានដាច់ចិត្តទៅចងកសម្លាប់ខ្លួននៅដើមឈើស្ថិតនៅជាប់មាត់អូរជីកកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ មីនា ឆ្នាំ២០១៦
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់បានដាច់ចិត្តទៅចងកសម្លាប់ខ្លួននៅដើមឈើស្ថិតនៅជាប់មាត់អូរជីកកាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៣ មីនា ឆ្នាំ២០១៦ ត្រូវបានបងប្អូននាំមកធ្វើការសង្គ្រោះនៅក្នុងមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងតែវាហួសពេលទៅហើយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ ប្រភពផ្ដល់ព័ត៌មានពីសាច់ញាតិជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា សាកសពដែលបានចងកសម្លាប់ខ្លួនឈ្មោះ ម៉ៅ សុផាន់ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប រស់នៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ធ្លាប់បានចងកនៅនឹងផ្ទះចំនួន២លើករួចមកហើយ តែត្រូវបានបងប្អូនឃើញទាន់ ក៏បានស្រាយចំណងចេញរួចផុតពីសេចក្តីស្លាប់ ។
ប្រភពផ្ដល់ព័ត៌មានបានបន្តថា នៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ ជនរងគ្រោះបានបាត់ពីផ្ទះ បងប្អូន សាច់ញាតិបាននាំគ្នាដើរកក៏បានជួបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះចតនៅលើចិញ្ចើមផ្លូវជាតិលេខ៦៧B ក៏នាំគ្នាដើររករកក្នុងព្រៃស្រាប់តែប្រទះឃើញចងកជាប់នឹងដើមឈើ បងប្អូនបានស្រាយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យដោយមិនដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចំណែកឯសមត្ថកិច្ចបានឲ្យដឹងថា នៅពេលទទួលព័ត៌មានថាមានករណីចងកសម្លាប់ខ្លួន ក៏បានចុះទៅពិនិត្យ និងធ្វើការសន្និ ដ្ឋានទៅលើជនរងគ្រោះ ឃើញថាជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនដោយ ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពទៅឲ្យបងប្អូន ដើម្បីនាំយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
ចែករំលែកព័តមាននេះ