ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​ក្រុងប៉ៃលិនចុះ​ដោះស្រាយ​ទំនាស់​ដ៏​រ៉ាំរ៉ៃ​​​«​អ្នក​ចិញ្ចឹមសត្វ​គោនិង​អ្នក​ជិតខាង»

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គណៈកម្មការ​ក្រុងប៉ៃលិន រួម​ជាមួយនឹង​មន្ត្រី​នៃ​បរិស្ថាន​ខេត្តបាន​បន្ត​ធ្វើការ​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដ៏​រ៉ាំ​រៃ​រវាង​ម្ចាស់​គោ និង​អ្នក​ជិតខាង ខណ​:​ប្រជាពលរដ្ឋ​មួយ​គ្រួសារ មាន​សមាជិក​០៧​នាក់​ក្នុង​បន្ទុកដោយបាន​ចោទប្រកាន់​ម្ចាស់​គោ​ថា «ការ​ដុត​ភ្នក់ភ្លើង​គោដេញ​មូស​​​ពេល​យប់ ធ្វើ​ឱ្យ​ផ្សែងហុយ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន បង្ក​ឱ្យ​មាន​បញ្ហា​រលាក​ផ្លូវដង្ហើម…

ខេត្ត​ប៉ៃលិន ៖ គណៈកម្មការ​ក្រុងប៉ៃលិន រួម​ជាមួយនឹង​មន្ត្រី​នៃ​បរិស្ថាន​ខេត្តបាន​បន្ត​ធ្វើការ​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដ៏​រ៉ាំ​រៃ​រវាង​ម្ចាស់​គោ និង​អ្នក​ជិតខាង ខណ​:​ប្រជាពលរដ្ឋ​មួយ​គ្រួសារ មាន​សមាជិក​០៧​នាក់​ក្នុង​បន្ទុកដោយបាន​ចោទប្រកាន់​ម្ចាស់​គោ​ថា «ការ​ដុត​ភ្នក់ភ្លើង​គោដេញ​មូស​​​ពេល​យប់ ធ្វើ​ឱ្យ​ផ្សែងហុយ​ចូល​ទៅ​ក្នុងផ្ទះ​របស់​ខ្លួន បង្ក​ឱ្យ​មាន​បញ្ហា​រលាក​ផ្លូវដង្ហើម និង​មាន​ជំងឺ​ផ្តាសាយ​ជា​ប្រចាំ ហើយ​ជះក្លិន​ស្អុយ​លាមក​គោ និង​ទឹកនោមគោ​ចូល​ក្នុងផ្ទះ​លំបាក​ក្នុង​ការ​រស់នៅ» ។

លោក មុត យូ និង​ក្រុម​គ្រួសារ ដែល​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ផ្សែង​ភ្នក់ភ្លើង​គោ និង​ក្លិន​លាមក​គោ ស្ថិត​នៅ​ក្នុងភូមិ​បរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា នៅ​ក្នុង​លិខិត​រដ្ឋបាល​ក្រុងប៉ៃលិន​ចេញ​ប្រកាស​ថា ទី​តាំង​ចិញ្ចឹម​គោ​ខាងលើ​នេះ មាន​ក្លិន​តិចតួច​បំផុត និង​មិន​មាន​ហុយផ្សែង​ចូល​ផ្ទះ​របស់​គាត់នោះ គឺ​គាត់​មិន​ទទួលយក​បាន​នោះ​ឡើយ ព្រោះថា​ជា​រៀងរាល់ថ្ងៃ គាត់​លំបាក​រស់នៅ បញ្ហា​សុខភាព កាន់តែ​ទ្រុឌទ្រោម មិនដឹង​ថ្ងៃ​ណា​បាន​ផុត​គ្រា​លំបាក​នេះ​ទេ​។​ម៉្លោះ​ហើយ គាត់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អាជ្ញាធរ ដើម្បី​ជួយ​សម្របសម្រួល​បញ្ហា​នេះ តែ​ត្រូវ​បាន​លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុង បាន​អនុញ្ញាតិ​ឲ្យ​កន្លែង​ចិញ្ចឹមសត្វ​គោ ដុត​ភ្នក់ភ្លើង​បន្ត​ទៀត ដោយ​ហេតុផល​ថា មាន​ក្លិន​តិចតួច​បំផុត ។

ចំណែក​អ្នក​ចិញ្ចឹមសត្វ​គោ លោក សា ស្មាន រស់នៅ​ផ្ទះ​ក្បែរ​គ្នា ក្នុងភូមិ​សង្កាត់​ខាងលើ ដោយ​ចិញ្ចឹមសត្វ​គោ​ទាំងអស់​១៣​ក្បាល បានឱ្យ​ដឹង​ថា បញ្ហា​ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​ចិញ្ចឹមសត្វ​គោ​នេះ ត្រូវ​បាន​ខាង​ក្រុង​ចុះ​ដោះស្រាយ​ប្រមាណ​ជា​៥​លើក​មក​ហើយ ក៏​បានឱ្យ​ម្ចាស់​គោ​រៀបចំ​បង្ខិត​ទ្រុង​គោ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​គាត់​ចំនួន​២​កន្លែង នៅ​តែ​គេ​ចោទប្រកាន់​ថា មាន​ផ្សែង និង​ក្លិន​ស្អុយ​ចូល​ផ្ទះ​របស់​ខ្លួន​ទៀត ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​សម្រប​ស ម្រួ​ល​ជា​ច្រើន​លើក​ច្រើន​សារ​យ៉ាងណា ក៏​មិន​ត្រូវរ៉ូវ​គ្នា​ដែរ ដោយ​ភាគី​ម្ខាង​ទៀត​ទទួល​រង​ផល​ប៉ះពាល់​ទាមទារ​ឱ្យ​រុះរើ​រោង​ទៅ​ដាក់​នៅ​កន្លែង​ឆ្ងាយ​ពី​ផ្ទះ និង​ឈប់​ដុត​ភ្លើង​ដេញ​មូស​នា​ពេល​យប់ ។

លោក ស៊ុ​យ មន អនុប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា​ ក្រៅពី​មុខរបរ​ធ្វើស្រែ​ចំការ​ប្រជាពលរដ្ឋ បាន​ប្រកប​របរ​ចិញ្ចឹមសត្វ គោ ក្របី មាន់ ទា និង​ត្រី ជាដើម ។ ជាក់ស្តែង​ការ​ចិញ្ចឹម​គោមួយ​កន្លែង​នេះ​ប្រកប​ទៅ​ដោយ​អនាម័យ​ខ្ពស់ បើ​ធៀប​ទៅ​នឹង​កន្លែង​ចិញ្ចឹម​គោ​ផ្សេង​ៗ​ទៀត ក្នុង​ខេត្ត​ប៉ៃលិន ។ ក្នុង​នាម​ការិយាល័យ​ជំនាញ លោក ណុ​ប សា​លុ​ច ប្រធាន​ការិយាល័យ​គាំពារ​បរិស្ថាន នៃ​មន្ទីរ​បរិស្ថាន ខេត្ត​ប៉ៃលិន បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ លោក​និង​មន្ត្រី​របស់​លោក​តែងតែ​ចុះ​ពិនិត្យ និង​តាមដាន ការ​ចិញ្ចឹម​គោមួយ​នេះ ។

ចុង​ក្រោយ​នេះ ខាង​អ្នក​ចិញ្ចឹម​គោបាន​បង្ខិត​កន្លែង​ចិញ្ចឹម​គោជាង​២០​ម៉ែត្រពី​កន្លែង​ចាស់ ដើម្បី​បញ្ចៀស​ការ​ប្តឹងផ្តល់ និង​សម្រួល​កុំ​មាន​ផ្សែង និង​ក្លិនស្អុយ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព អ្នក​ជិតខាង ​។ ពាក់ព័ន្ធ​ក្នុង​ករណី​នេះ លោក ចក់ រិ​ទ្ធី អភិបាលរង​ក្រុងប៉ៃ​លិន បាន​ផ្តល់​បទ​សម្ភាសន៍​ថា ៖ យោង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន និង​លោក ស៊ុន យី អភិបាលក្រុង​ប៉​លិ​ន ក្នុង​ការ​ដោះស្រាយ​វិវាទ​នានា ដោយ​លោក​បាន​បង្កើត​គណកម្មការ​ចម្រុះ មន្ត្រី​ជំនាញ ពាក់ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ចិញ្ចឹម​គោ​ដែល​ប៉ះពាល់​នេះ ។ ជា​ដំណោះស្រាយ​លោក​បាន​ឲ្យ​ឈ្នះ ឈ្នះ ទាំងអស់​គ្នា គ្មាន​អ្នក​ចាញ់​នោះ​ទេ ។ ក្រោយ​​ពី​ភាគី​ទាំង​សងខាង​មិន​យល់​ស្របគ្នា គណៈកម្មការ​ក្រុងប៉ៃលិន ក៏រង់​ចាំ​ដោះស្រាយ​រឿង​នេះ​នៅ​ពេល​ក្រោយ​បន្តបន្ទាប់​ទៀត ៕ ​

អត្ថបទសរសេរ ដោយ