ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងផែនការកំពុងធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងផែនការកំពុងធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១ នៅទូទំាងប្រទេស ។ គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព…

រាជធានីភ្នំពេញ ៖ ក្រសួងផែនការកំពុងធ្វើអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ ២០២១ នៅទូទំាងប្រទេស ។ គោលដៅសំខាន់នៃអង្កេតប្រជាសាស្ត្រ និងសុខភាព មានគោលដៅយ៉ាងសំខាន់ក្នុងការប្រមូលព័ត៌មានទូទៅទាក់ទងនឹងប្រជាសាស្រ្ត សុខភាព និងបញ្ហាសង្គម ដូចជាចរឹតលក្ខណៈផ្ទះសម្បែង ការប្រើប្រាស់សេវាសុខភាព សុខភាពមាតា និងទារក ការអនុវត្តន៍ការបំបៅដោះកូន មរណភាពកុមារ មរណភាពមាតា ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារតូច កម្រិតលទ្ធភាពមានកូន និងការមានកូនតាមប្រាថ្នា អាពាហ៍ពិពាហ៍ ការយល់ដឹង និងប្រើប្រាស់ផែនការគ្រួសារ សកម្មភាពរួមភេទ ការយល់ដឹង និងឥរិយាបថទាក់ទងនឹងជំងឺអេដស៍ និងការឆ្លងជំងឺកាមរោគដទៃទៀត ។

Picture

 ការធ្វើអង្កេតប្រជាសាស្ត្រដើម្បីបំពេញតម្រូវការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍ជាតិ ដូចជា ៖ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) បច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជនឆ្នាំ ២០១៦-២០៣០ អនុវត្តកម្មវិធីសុខាភិបាលដូចជាផែនការ គ្របដណ្តប់ការចាក់ថ្នាំបង្ការ កម្មវិធីសុខាភិបាលផ្តល់សេវាសុខាភិបាល កម្មវិធីសុខភាពមាតានិងទារក កម្មវិធីសង្គមកិច្ច និងស្តារនិតិសម្បទាសម្រាប់ជនពិការ កម្មវិធីនារីរតនៈរបស់ក្រសួងកិច្ចការនារី និងរៀបចំផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ៕

Picture
Picture