ពុលស្រាសស្លាប់ទៀតហើយ លើកនេះនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់បានបែកពពុះមាត់ស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួនបន្ទាប់ពីផឹកស្រាសម្នាក់ឯងនៅក្នុងផ្ទះរបស់ខ្លួន ដែលហេតុការណ៍នេះ…
ខេត្តប៉ៃលិន ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់បានបែកពពុះមាត់ស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួនបន្ទាប់ពីផឹកស្រាសម្នាក់ឯងនៅក្នុងផ្ទះរបស់ខ្លួន ដែលហេតុការណ៍នេះ…
ខេត្តប៉ៃលិន ៖ ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់បានបែកពពុះមាត់ស្លាប់ភ្លាមៗនៅលើផ្ទះរបស់ខ្លួនបន្ទាប់ពីផឹកស្រាសម្នាក់ឯងនៅក្នុងផ្ទះរបស់ខ្លួន ដែលហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦ នៅផ្ទះស្ត្រីរងគ្រោះ ស្ថិតនៅភូមិកូនភ្នំ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លួង សូនី អាយុ៤៥ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅភូមិ-សង្កាត់ខាងលើ ។ ប្រភពបន្តទៀតថា នៅព្រឹកថ្ងៃកើតហេតុ គេឃើញស្ត្រីរងគ្រោះបានដើរចេញពីផ្ទះរបស់ខ្លួនទៅទិញស្រាសពីតូបលក់ដូរនៅក្នុងភូមិ រួចយកទៅអង្គុយផឹកម្នាក់ឯងដូចសព្វមួយដង លុះបន្ទាប់ពីផឹករួចស្រាប់តែឈឺក្បាល វិលមុខ ក្អួតចង្អោរ រហូតដល់ស្លាប់តែម្តង ។ ពេលនោះប្រជាពលរដ្ឋរស់នៅក្នុងភូមិឃើញសភាពមិនស្រួលក៏រាយការណ៍ជូនមេភូមិ និងសមត្ថកិច្ចឱ្យចុះទៅត្រួតពិនិត្យ ។
ក្រោយពេលធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចជំនាញបានឱ្យដឹងថា ស្ត្រីរងគ្រោះរូបនោះពិតជាបានស្លាប់ដោយសារផឹកស្រាសដែលខ្លួនបានទិញពីតូបលក់ដូរនៅក្នុងភូមិពិតប្រាកដមែន ហើយសង្ស័យមានសារធាតុពុល ។ ក្រោយមកខាងជំនាញបានយកស្រាសនោះទៅកន្លែងពិសោធន៍ ដើម្បីស្រាវជ្រាវរកឱ្យមូលហេតុពិតប្រាកដ ។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានបងប្អូនសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី រីឯម្ចាស់តូបត្រូវសមត្ថកិច្ចហៅទៅសួរនាំពីកន្លែងដែលខ្លួនទិញស្រាសយកមកលក់ដូរផងដែរ ។
សូមបញ្ជាក់ថា នេះជាលើកទី១ហើយដែលនៅក្នុងខេត្តប៉ៃលិនមានករណីពុលស្រាសបណ្តាលឱ្យស្លាប់ស្ត្រីម្នាក់បន្ទាប់ពីទទួលព័ត៌មាននៅខេត្តផ្សេងៗមួយចំនួនពុលស្រាសបណ្តាលឱ្យរបួសធ្ងន់ ស្រាល និងស្លាប់ កាលពីពេលថ្មីៗកន្លងទៅ ៕
ចែករំលែកព័តមាននេះ