ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្តមានសុវត្ថិភាពខ្ពស់៣យ៉ាង សម្រាប់អ្នកចង់បានលិង្គធំគ្រប់ស្តង់ដា

2 ឆ្នាំ មុន

តាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញច្បាស់ៗថា ប្រវែងលិង្គជាមធ្យមរបស់បុរសពេញវ័យនៅស្រុកយើងគឺ ១០.០៤សង់ទីម៉ែត្រ ដែលនេះគឹមិនវែងពេកហើយក៏មិនខ្លីពេកដែរ។ ប្រសិនបើអ្នកមានកង្វល់លើបញ្ហាលិង្គមិនធំដូចគេ ឬ មិនដល់ ១០.០៤សង់ទីម៉ែត្រទេនោះ អ្នកអាចសាកល្បងអនុវត្តវិធីសាស្រ្តងាយៗនិងមានសុវត្ថិភាពខ្ពស់ ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។…

តាមការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញច្បាស់ៗថា ប្រវែងលិង្គជាមធ្យមរបស់បុរសពេញវ័យនៅស្រុកយើងគឺ ១០.០៤សង់ទីម៉ែត្រ ដែលនេះគឹមិនវែងពេកហើយក៏មិនខ្លីពេកដែរ។ ប្រសិនបើអ្នកមានកង្វល់លើបញ្ហាលិង្គមិនធំដូចគេ ឬ មិនដល់ ១០.០៤សង់ទីម៉ែត្រទេនោះ អ្នកអាចសាកល្បងអនុវត្តវិធីសាស្រ្តងាយៗនិងមានសុវត្ថិភាពខ្ពស់ ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. សម្រកក្បាលពោះ

ពេលខ្លះការព្រួយបារម្ភអំពីទំហំលិង្គគ្រាន់តែជាបញ្ហានៃទំនុកចិត្តប៉ុណ្ណោះ។ ការធាត់លើសទម្ងន់អាចធ្វើឱ្យបុរសមិនសូវជឿទុកចិត្តលើខ្លួនឯង។ សាស្រ្តាចារ្យ Kevan Wylie អ្នកប្រឹក្សាវេជ្ជសាស្ត្រផ្លូវភេទ បានប្រាប់ NHS ថា៖ “បុរសជាច្រើនដែលព្រួយបារម្ភអំពីទំហំលិង្គរបស់ពួកគេ ជាទូទៅមានបញ្ហាមិនជឿទុកចិត្តនឹងរាងរបស់ខ្លួន។ លិង្គរបស់អ្នកនឹងកាន់តែតូច និង ពិបាកធ្វើឱ្យដៃគូអ្នកឈានដល់ចំណុចកំពូល ប្រសិនបើអ្នកមានក្បាលពោះធំពេក។ ចូរសម្រកក្បាលពោះ នោះអ្នកនឹងឃើញថាអាអូនអ្នកនឹងធំជាងមុន។

២. តម្រឹមរោមលើថ្ងាស់

ពេលណាដែលយើងកាត់ស្មៅនៅជុំវិញដើមឈើចេញ នោះយើងនឹងឃើញដើមឈើនោះធំជាងមុន។ ជាការពិតណាស់ លិង្គរបស់អ្នកដូចទៅនឹងដើមឈើ ខណៈដែលរោមលើថ្ងាស់គឺដូចទៅនឹងស្មៅនៅជុំវិញនោះ។ សាកតម្រឹមវាឱ្យខ្លីម្តងទៅ អ្នកនឹងឃើញលទ្ធផលផ្ទាល់នឹងភ្នែកជាក់ជាមិនខាន។

៣. ហាត់ប្រាណឱ្យរាងស្អាត

ការហាត់ប្រាណមិនត្រឹមតែធ្វើឱ្យអ្នកមានរាងស្អាតទេ ប៉ុន្តែអ្នកនឹងមានអារម្មណ៍ល្អចំពោះខ្លួនឯង។ ពេលហាត់ប្រាណ សុខភាពផ្លូវភេទអ្នកក៏មានភាពប្រសើរឡើងផងដែរ។ សាច់ដុំរបស់អ្នកមានការរីកធំ ហើយសាច់ដុំខាងក្រោមរ​បស់អ្នកក៏មិននៅដដែលដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ