ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៣យ៉ាង ដែលអ្នកគួរយកទឹកក្រូចឆ្មាមកលាបលើស្បែកមុខ

2 ឆ្នាំ មុន

នរណាក៏ដឹងដែរថា ទឹកក្រូចឆ្មាសំបូរទៅដោយវីតាមីនសេ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ តែគេមិនសូវដឹងទេថា វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដូចជាវីតាមីនអា វីតាមីនអឺ វីតាមីនកា កាល់ស្យូម ហ្វូឡាត…

នរណាក៏ដឹងដែរថា ទឹកក្រូចឆ្មាសំបូរទៅដោយវីតាមីនសេ ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ តែគេមិនសូវដឹងទេថា វាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដូចជាវីតាមីនអា វីតាមីនអឺ វីតាមីនកា កាល់ស្យូម ហ្វូឡាត ម៉ាញ៉េស្យូម ប៉ូតាស្យូម ខូលីន ផូស្វ័រ និង បេតាអ៊ីន។ ក្រៅពីអាចយកវាមកទទួលទានជាមួយនឹងម្ហូបបាន យើងក៏អាចយកវាមកលាបនៃលើមុខផងដែរ។ នេះក៏ដោយសារតែក្រូចឆ្មា ផ្តល់អត្ថប្រយោជន៍ច្រើនដល់ស្បែកមុខ។

១. ព្យាបាលស្នាមអុចខ្មៅ

ដោយសារតែលក្ខណៈសម្បត្តិធ្វើឱ្យស្បែកសរបស់ក្រូចឆ្មា វាត្រូវបានគេចាត់ទុកថាជាសារធាតុបន្សស្បែក និង កម្ចាត់អាចម៍រុយ។ ជ្រលក់សំឡីទៅក្នុងទឹកក្រូចឆ្មា លាបវាទៅលើស្បែកនៅកន្លែងដែលមានស្នាមអុចខ្មៅ ហើយទុកវាចោលនៅទីនោះរយៈពេល៣០នាទី។ លាងវាចេញដោយប្រើទឺកជាការស្រេច។ ធ្វើបែបនេះជាប្រចាំ ដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។

២. ព្យាបាលមុន

ស្ត្រីដែលមានស្បែកមុខខ្លាញ់ ងាយនឹងមានមុននៅលើមុខ ដែលវាពិតជាពិបាកក្នុងការមានមុខស្អាតដូចអ្នកមានមុខមិនបែកខ្លាញ់ណាស់។ តែមិនថ្វីទេ អ្នកអាចសាកល្បងយកទឹកក្រូចឆ្មាមកលាបលើមុខរបស់អ្នកបាន។ ប្រសិនបើលាយទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំទៀត គឺកាន់តែប្រសើរ ដោយសារតែក្រូចឆ្មាមានសារធាតុវីតាមីនល្អជួយដល់ស្បែក ខណៈដែលទឹកឃ្មុំមានសារធាតុប្រឆាំងនឹងបាក់តេរីមិនល្អ។

៣. ធ្វើឱ្យស្បែកភ្លឺថ្លា

ដើម្បីទទួលបានស្បែកសភ្លឺថ្លា អ្វីដែលអ្នកត្រូវធ្វើគឺគ្រាន់តែដាក់ទឹកក្តៅឧណ្ណៗ លាយជាមួយនឹងទឺកឃ្មុំ និង ទឹកក្រូចឆ្មា រួចយកទៅលាបនៅលើមុខជាប្រចាំនៅពេលព្រឹក។ ការធ្វើបែបនេះ នឹងជួយធ្វើឱ្យស្បែកភ្លឺពីស្រទាប់ខាងក្នុង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ