ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហានទាំង ៤ ដើម្បីដាក់វិន័យកូនប្រកបដោយប្រសិទ្ធភាព

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅពេលកូនបង្កើតកំហុស ឪពុកម្តាយភាគច្រើនតែងតែស្រែកដាក់កូន ហើយនិយាយថា «មើលអ្វីដែលកូនបានធ្វើ ! មកទីនេះ អង្គុយចុះ ឬឈប់លេងជាដើម»…

រាជធានីភ្នំពេញ ៖ នៅពេលកូនបង្កើតកំហុស ឪពុកម្តាយភាគច្រើនតែងតែស្រែកដាក់កូន ហើយនិយាយថា «មើលអ្វីដែលកូនបានធ្វើ ! មកទីនេះ អង្គុយចុះ ឬឈប់លេងជាដើម» ។ កូនអ្នកនឹងធ្វើតាម ហើយឪពុកម្តាយក៏លែងអើពើរតទៅទៀត ។ ករណីបែបនេះ គឺលោកអ្នកកំពុងបង្កើត និងបង្កើនការគំរាមកំហែងដល់កូនជាប្រចាំ ។ ពេលខ្លះកូនអាចស្តាប់ តែពេលខ្លះកូនក៏មិនស្តាប់ ហើយក៏មិនធ្វើតាមទៀតផង ។

វាច្បាស់ណាស់ថា ឪពុកម្តាយអាចនឹងវង្វេងវង្វាន់ ឬភណ្ឌច្រឡំនៅពេលប្រដៅកូន ថាគួរធ្វើបែបណាល្អ ឬការធ្វើបែបនេះត្រឹមត្រូវដែរទេ ។ ខាងក្រោមនេះ គឺជាជំហានងាយៗទាំង ៤ យ៉ាង ដែលអ្នកអាចអនុវត្តតាម ដើម្បីដាក់វិន័យកូនប្រកបដោយប្រសិទ្ធភាព ៖

១. កំណត់ព្រំដែនច្បាស់លាស់ និងដាក់ផលវិបាក ឬទណ្ឌកម្ម ៖ «មុននឹងផ្តល់ផលលំបាក ឬទណ្ឌកម្មដល់កុមារ អ្នកត្រូវប្រាកដថា អ្នកកំណត់យ៉ាងច្បាស់នូវបន្ទាត់ដែលពួកគេមិនត្រូវឆ្លងកាត់» កុមារត្រូវដឹងពីព្រំដែន ។ យ៉ាងណាមិញ សូមចងចាំថា ពួកគេទើបតែមកដល់ទីនេះ ។ ពួកគេមិនដឹងថា ត្រូវ និងខុសយើងត្រូវបង្រៀនពួកគេ ។ មុននឹងដាក់ទណ្ឌកម្ម អ្នកត្រូវប្រាកដថា អ្នកកំណត់ និងបានពន្យល់ប្រាប់កូនច្បាស់ហើយ ។ បន្ទាប់មកពន្យល់ពីមូលហេតុ ។

វាមិនគ្រប់គ្រាន់ទេក្នុងការនិយាយថា «កុំកុហកប៉ា» ។ អ្នកត្រូវប្រាប់ពួកគេថា ហេតុអ្វីបានជាការនិយាយកុហកមិនត្រឹមត្រូវ និងអ្វីដែលវាមានផលអាក្រក់ ចំពោះទំនាក់ទំនងរបស់អ្នក ។ គិតអំពីទណ្ឌកម្មរបស់អ្នកដោយប្រុងប្រយ័ត្ន ដើម្បីឱ្យវាត្រូវនឹងឥរិយាបថ អាយុ និងការអប់រំកូន ។ បន្ទាប់មកឱ្យពួកគេពន្យល់វាមកអ្នកវិញ ដើម្បីឱ្យប្រាកដថា ពួកគេបានស្តាប់លឺ និងយល់ពីអ្វីដែលអ្នកបានប្រាប់ ។

២. អនុវត្តទណ្ឌកម្មដែលបានកំណត់ ៖ ក្មេងៗនឹងធ្វើខុសម្តងហើយម្តងទៀត ព្រោះការពន្យល់អំពីអ្វីដែលពួកគេធ្វើខុស គឺមិនអាចបញ្ចប់អាកប្បកិរិយា ឬកំហុសនោះទេ ហើយពេលខ្លះវាអាចនឹងអាក្រក់ជាងមុនទៀត ។ ដូច្នេះ ខ្សែព្រំដែន និងទណ្ឌកម្មត្រូវតែអនុវត្ត បើមិនដូច្នោះទេវានឹងរលាយបាត់ ហើយកូនអ្នកលែងខ្លាចទៀតហើយ ។

វាមិនអីទេក្នុងការផ្លាស់ប្តូរចិត្តរបស់អ្នក ចំពោះលទ្ធផល ឬអត់ទោសឱ្យកូនម្តងម្កាលចំពោះកំហុសឆ្គងរបស់ពួកគេ ប៉ុន្តែវាមិនគួរកើតឡើងញឹកញាប់ទេ ។ ទោះជាយ៉ាងណា អ្នកត្រូវពន្យល់ពីមូលហេតុដែលអ្នកធ្វើបែបនេះ ដើម្បីឱ្យពួកគេដឹងថា អ្នកបានតាមដាន និងគិតរឿងរ៉ាវទាំងអស់ដោយប្រុងប្រយ័ត្ន ។

៣. ពិភាក្សាអំពីមូលហេតុ ៖ បន្ទាប់ពីពន្យល់ពីផលវិបាក និងទណ្ឌកម្មរួច សូមពិភាក្សាជាមួយពួកគេ ។ ចាប់ផ្តើមដោយសួរពួកគេថា ហេតុអ្វីបានជាពួកគេគិតថា ពួកគេត្រូវបានដាក់ទណ្ឌកម្ម ។ ឱ្យពួកគេពន្យល់វាមកអ្នកវិញ ។ ត្រូវប្រាកដថា ពួកគេយល់ពីវា ។ ចំណុចសំខាន់គឺធ្វើឱ្យពួកគេគិតអំពីអ្វីដែលពួកគេធ្វើប៉ះពាល់ដល់អ្នកដទៃ ។ ទំនាក់ទំនង គឺជាអ្វីដែលធ្វើឱ្យជីវិតពោរពេញដោយក្តីរីករាយ និងសម្បូរបែប ។

៤. ផ្តល់ការអភ័យទោស និងការផ្សះផ្សា ៖ នៅពេលពួកគេយល់ពីទំនាក់ទំនងដែលពួកគេឈឺចាប់ វាដល់ពេលដែលត្រូវឆ្ពោះទៅរកការព្យាបាលហើយ ។ បង្រៀនពួកគេឱ្យសុំការអភ័យទោស ។ បន្ទាប់មក ផ្តល់ការអភ័យទោស ហើយឱ្យពួកគេដឹងថា ទំនាក់ទំនងរបស់អ្នកត្រឡប់មកល្អម្តងទៀត ។ នៅក្នុងផ្ទះរបស់យើង គួរតែបញ្ចប់បញ្ហាដោយពាក្យថា ប៉ាម៉ាក់អត់ទោសឱ្យកូន ប៉ាម៉ាក់ស្រឡាញ់កូន ។ បន្ទាប់មកយើងបង្ហាញនូវក្តីស្រឡាញ់ដោយការឱបថើប ឬឱ្យពួកគេអង្គុយលើភ្លៅរបស់យើងមួយរយៈ ។ សូមប្រាកដថា ពួកគេដឹងនៅចុងបញ្ចប់នៃដំណើរការ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានគេស្រឡាញ់ ៕

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ។ អបអរសាទរបវេសនកាលឆ្នាំសិក្សាថ្មី កម្មវិធីចំណេះទូទៅខ្មែរ (ពីថ្នាក់ទី ១ ដល់ទី ១២) ចាប់ចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ ។ សាលារៀនបន្តទទួលចុះឈ្មោះសិស្សមកពីបណ្តា ២៥ រាជធានី-ខេត្ត ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ ។

សាលារៀនផ្តល់ជូនដូចខាងក្រោម ៖

អាហារូបករណ៍ពិសេសរហូតដល់ ២៥% លើកតម្លៃសិក្សា

ឥតគិតថ្លៃសេវាចុះឈ្មោះចូលរៀនលើកដំបូងសម្រាប់សិស្សថ្មី

ធានារ៉ាបរងគ្រោះថ្នាក់បុត្រធីតា (ជម្រើសជាឆ្នាំសិក្សា)

ការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ (ជម្រើសជាឆ្នាំសិក្សា)

សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ សម្រាប់ព័ត៌មានបន្ថែម ។

សាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ផ្តល់ជូននូវសេវាកម្មអប់រំ មត្តេយ្យភាសាខែ្មរ និងអង់គ្លេស ចំណេះទូទៅខ្មែរ (ថ្នាក់ទី ១ ដល់ទី ១២) ភាសាចិន និងភាសាអង់គ្លេសប្រកបដោយគុណភាព គុណធម៌ មនុស្សធម៌ សុជីវធម៌ និងភាពជាអ្នកដឹកនាំ ជូនដល់សិស្សានុសិស្សគ្រប់រូប ។