ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​ប្រាប់​ប្រយោជន៍​៤​យ៉ាង

2 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​ពុទ្ធ​វចនាធិប្បាយ​មាន​និយាយ​ពី​ទស្សនៈ​ព្រះពុទ្ធ​ទាក់ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ​ដោយ​បាន​ពន្យល់​ឱ្យ​មនុស្ស​ចូល​ចិត្ត​នូវ​ការ​ប្រព្រឹត្ត​ប្រយោជន៍​៤​យ៉ាង ឬ​ហៅ​ថា​សម្បរាយិក​ត្ថ​ប្រយោជន៍ ដែល​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​ពេល​បច្ចុប្បន្ន ។ ប្រយោជន៍​៤​យ៉ាងនោះ​គឺៈ ១- ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​ទាំងពួង ខំប្រឹង​កសាង​សេចក្តី​ល្អ ខំប្រឹង​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួនឯង សម្រាប់​គ្រួសារ…

នៅ​ក្នុង​សៀវភៅ​ពុទ្ធ​វចនាធិប្បាយ​មាន​និយាយ​ពី​ទស្សនៈ​ព្រះពុទ្ធ​ទាក់ទង​ទៅ​នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ​ដោយ​បាន​ពន្យល់​ឱ្យ​មនុស្ស​ចូល​ចិត្ត​នូវ​ការ​ប្រព្រឹត្ត​ប្រយោជន៍​៤​យ៉ាង ឬ​ហៅ​ថា​សម្បរាយិក​ត្ថ​ប្រយោជន៍ ដែល​ឱ្យ​ផល​ភ្លាម​ៗ​ក្នុង​ពេល​បច្ចុប្បន្ន ។ ប្រយោជន៍​៤​យ៉ាងនោះ​គឺៈ

១- ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​កិច្ចការ​ទាំងពួង ខំប្រឹង​កសាង​សេចក្តី​ល្អ ខំប្រឹង​ធ្វើ​អ្វី​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួនឯង សម្រាប់​គ្រួសារ សម្រាប់​សង្គម​ជាតិ និង​សម្រាប់​ពិភពលោក​ទាំងមូល ។

២- ការ​រក្សា​នូវ​ទ្រព្យ​ដែល​ខ្លួ​ល​បាន​រក​ចេះ​សន្សំ ចេះ​រក្សា ចេះ​ទុកដាក់ ចេះ​ការពារ​ទ្រព្យ​ដែល​ខ្លួន​រកបាន​ហើយ​កុំឱ្យ​បាត់បង់​ដោយហេតុ​ណាមួយ ។

៣- ចេះ​រាប់អាន​មិត្ត ព្រះពុទ្ធ​សម្តែង​ថា សេពគប់​បណ្ឌិត​រមែង​ជោគជ័យ​ជា​មង្គល​ដ៏​ឧត្តម កុំ​សេពគប់​បុគ្គល​ពាល ព្រោះ​ពាល​មិន​ដែល​នាំ​មក​នូវ​សេចក្តីចម្រើន​ឡើយ ។

៤- ការ​ចិញ្ចឹមជីវិត​បាន​ត្រឹមត្រូវ រកបាន​តិច ចាយ​តិច កុំ​ចាយ​លើស​ចំណូល កុំ​ចំណាយ​ទៅ​លើ​អំពើ​អបាយមុខ
ចំណាយ​ទៅ​លើ​អ្វី​ៗ​ត្រូវ​ត្រិះ​រិះ​ពិចារណា ។

ធម៌​នាំ​ឱ្យ​កើត​ប្រយោជន៍​៤​យ៉ាងនេះ​កើត​មាន​ចំពោះ​បុគ្គល​ណា នឹង​នាំ​ក្តី​ចម្រុងចម្រើន នាំ​ជោគជ័យ​ដល់​បុគ្គល​នោះ​ក្នុង​បច្ចុប្បន្ន​ជាតិ​នេះ​ភ្លាម​ៗ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ