ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​បង្កាត់​ពូជ​ត្រី ជលផល​កណ្ដាល​ក្លាយជា​កន្លែង​ចិញ្ចឹម​ទា

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ស្ថានីយ​បង្កាត់​ពូជ​ត្រី របស់​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្ដាល ដែល​មា​នទី​តាំងនៅ ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង មាន​ស្រះ​ធំ​ៗ​លើស​១០ លើ​ផ្ទៃដី​ច្រើន​ហិ​កតា

ខេត្តកណ្ដាល ៖ ស្ថានីយ​បង្កាត់​ពូជ​ត្រី របស់​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្ដាល ដែល​មា​នទី​តាំងនៅ ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង មាន​ស្រះ​ធំ​ៗ​លើស​១០ លើ​ផ្ទៃដី​ច្រើន​ហិ​កតា បាន​ក្លាយជា​កន្លែង​ចិញ្ចឹម​ទា រាប់​ម៉ឺន​ក្បាល ច្រើន​ខែ​មក​ហើយ ពេល​នេះ បាន​បង្ក​ផល​ប៉ះពាល់  ដល់​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ ដោយសារ​ក្លិន​អាចម៍ទា​ស្អុយ និង​កើត​មានសត្វ​រុយ​ច្រើន​ខ្លាំង​ណាស់ ពិតជា​ពិបាក​រស់នៅ​មែន​។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​រោង និង​ស្រះ​ចិញ្ចឹម​ទា ដែល​ជលផល​បាន​ជួលទៅ​ឱ្យ​គេ​ចិញ្ចឹម​ទា​យូរហើយ​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពី​មុន​ទីតាំង​នេះជា​កន្លែងចិញ្ចឹម និង​បង្កាត់​ពូជ​ត្រីរបស់​ជលផល​ខេត្ត​កណ្ដាល​ ​។ ប៉ុន្តែក្រោយមក​ត្រូវ​បាន​គេ​ជួល​ដី និង​ស្រះ​ច្រើន​ហិ​កតាទៅ​ឱ្យអ្នក​ចិញ្ចឹម​ទារយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ ។ ចាប់តាំងពី​មាន​គេ​មក​ចិញ្ចឹម​ទា​នៅ​ទីនោះ​បាន​រំខាន​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋនៅ​ក្បែរ​នោះ ដោយសារ​តែ​ថ្លង់​សំឡេងទា​យំ រក​ដេក​ពួន​មិន​ស្កប់ និង​ជះក្លិន​អាចម៍​ទា​ស្អុយ ខ្លាំង​ណាស់​រក​ដកដង្ហើម​ស្ទើរមិនកើត ពិសេស​ទៀត​នោះ​កើត​មាន​សត្វ​រុយ​ច្រើន​ណាស់​ហើរ​ចេញ​មក​ពី​កន្លែង​ចិញ្ចឹម​ទា​នោះ ពេល​ហូប​អាហារ​ម្ដង​ៗ​ពិបាក​ដេញ​រុយ  បើ​អ្នក​ណា​មិន​ប្រយ័ត្ន​ជាមួយ​សត្វ​រុយ និង​កើត​មាន​ជំងឺ​ជា​បន្តបន្ទាប់​មិនខាន​។​

ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ជលផល​ខេត្តកណ្ដាល ឱ្យ​ឈប់​ជួលស្រះ និង​ដី​របស់​ជលផល​ដែល​មាន​ទីតាំង​ខាងលើ​នេះ ឱ្យ​អ្នក​ចិញ្ចឹម​ទា​នេះ​តទៅ​ទៀត ព្រោះ​វា​បាន​បង្ក​ផល​ប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់​ការ​រស់នៅរបស់​អ្នក​ភូមិ​។  ទាក់ទិន​នឹង​ការ​ចិញ្ចឹម​ទា​នេះ​ដែរលោក ​ឃ្លាំង វណ្ណ​ធុ​ល នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កណ្ដាល​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​តាម​ទូរ​សព្ទ័កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា នេះថា​ស្រះ និង​ដី​របស់​ខណ្ឌ​រដ្ឋបាល​ជលផល​នេះ ក្រោយ​ពី​ចិញ្ចឹម​ត្រី និង​បង្កាត់​ត្រី ចេះ​តែ​ងាប់​ត្រី​ច្រើន​ពេក ដោយសារ​ទឹក​មិន​ស្អាត​បាន​បញ្ឈប់​ការ​ចិញ្ចឹម និង​បង្កាត់​ពូជ​ត្រី​ហើយ​ត្រូវ​បាន​គេ​សុំ ចិញ្ចឹម​ទា មិនមែន​ជួល​ទេ​ប៉ុន្តែ​លោក​មិន​បាន​ប្រាប់ឱ្យទៅ​អ្នក​ណា​ដែរ  គេ​ដឹង​ថាអ្នក​ចិញ្ចឹម​ទា​នោះ​ជា​មន្ត្រី​ជលផល​ដែរ ។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ការ​ចិញ្ចឹម​ទា​នៅ​ទីនោះ​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា មាន​ផល​ប៉ះពាល់ដល់ អ្នក​ភូមិ​នៅ​ជិត​នោះហើយ​លោក នឹង​អនុញ្ញាតឲ្យ​គេ​ចិញ្ចឹម​តែ​មួយ​រយៈពេល​ទៀត ត្រឹមតែ​មួយវគ្គ​រឺ​ពីរ​វគ្គ​ទៀត​នឹង​ឈប់​ឱ្យ​គេ​ចិញ្ចឹម​ទៀត​ហើយ ៕