ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ករណី​​ឃាត​កម្ម​សម្លា.ប់​​មន្ត្រី​យោ​ធា​ ឃាត់​ខ្លួន​ជន​សង្ស័យ​​​​ម្នាក់​

8 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​កាល​ពី​វេលា​​​ម៉ោង​១០​និង​២០​នាទីយប់​ថ្ងៃ​ទី​១០​ មីនា ​២០១៦​ មាន​ករណី​ឃាតក.ម្មគ្រោង​ទុកជា​មុន ស្ថិត​នៅ​ភូមិ​​ជើង​គោ ឃុំ​​ជើង​​គោ ស្រុក​ព្រៃ​នប់ ​។

ខេត្តព្រះសីហនុ ៖ ​កាល​ពី​វេលា​​​ម៉ោង​១០​និង​២០​នាទីយប់​ថ្ងៃ​ទី​១០​ មីនា ​២០១៦​ មាន​ករណី​ឃាតកម្មគ្រោង​ទុកជា​មុន ស្ថិត​នៅ​ភូមិ​​ជើង​គោ ឃុំ​​ជើង​​គោ ស្រុក​ព្រៃ​នប់ ​។

ជន​រង​គ្រោះ​ឈ្មោះ​ មិត្ត វិ​ចិត្ត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជា​មន្ត្រី​យោធា នៅ​ប៉ោយ​ប៉ែ​ត មាន​ទីលំនៅ​បច្ចុប្បន្នក្រុម​ទី​៨ ភូមិ​ត្រពាំង​មូល ឃុំ​​ជើង​​គោ​ ស្រុក​ព្រៃ​នប់​ ​បាន​ស្លាប់ ក្រោយ​​ពេល​ប​ញ្ចូ​ន​ដល់​មន្ទី​ពេទ្យ មាន​ស្លាកស្នាមនៅ​លើ​​កញ្ចឹងក ។ បច្ចុប្បន្នសាកសព​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​ក្រុម​ទី​៨ ភូមិ​ត្រពាំង​មូល ។

នៅ​កន្លែង​កើត​ហេតុ សមត្ថកិច្ចប្រមូល​បានដំបង​ជ្រុងប្រវែង​១៤០សងង់ទីម៉ែត្រ​​ ស្បែក​​ជើង​​ផ្ទាត់​ ព​ណ៌ក្រហម​​​៣​គូ​កន្លះ​ និង​​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់ ​ឈ្មោះ អោក គឹម​​ហួរ ​ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​​គោ ឃុំ​​ជើង​​គោ ស្រុក​ព្រៃ​នប់​ នាំ​ទៅ​សាកសួរ ៕

ព័ត៌មាន​លម្អិត​មានផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​