ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​បោះចោល​កន្ទុយបារី​បង្ក​ជា​អគ្គី​ភ័យ​ផ្អើល​ទាំង​យប់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គីភ័យបាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ទាំង​យប់ ។ អគ្គី​ភ័យ​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១១​យប់​​…

រាជធានី​ភ្នំពេញ ៖ អគ្គីភ័យបាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​ផ្អើល​ដល់​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ទាំង​យប់ ។ អគ្គី​ភ័យ​នេះ​កើតឡើង​កាល​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​រថភ្លើង ចំណុច​ដី​ឡូត៍​មួយ​កន្លែង​នៅ​ជិត​ឃ្លាំង​សាំង​សូ​គី​ម៉ិច ស្ថិត​នៅ​ក្នុងភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ផ្សែងហុយ​បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ព្រៃ​នៅ​ក្នុង​ដី​ឡូត៍​ ធ្វើ​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​នាំ​គ្នា​ជួយ​អន្តរាគមន៍​បាញ់​ទឹកពន្លត់តែ​មិន​រលត់ ទើប​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ប្រចាំ​ខណ្ឌឫស្សីកែវ​មក​ជួយ​អន្តរាគមន៍​ទើប​រលត់​អស់ទាំង​ស្រុង ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អគ្គី​ភ័យ​ខាងលើ​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​អស់​ចំនួន​៧​គ្រឿង ក្នុង​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​២​គ្រឿង រថយន្ត​ប្រចាំ​នៅ​ខណ្ឌឫស្សីកែវ​ចំនួន​៣​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន​សូ​គី​ម៉ិច​ចំនួន​២​គ្រឿង​ផង​ដែរ ។ ចំណែក​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខណ្ឌ​ជ្រោយចង្វារ​មក​ដល់​២​គ្រឿង​ដែរ​តែ​មិន​បាន​បាញ់​ទឹក​ពន្លត់​ទេ ។

សមត្ថកិច្ច​ធ្វើ​ការ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ មូល​ហេតុ​ដែល​បណ្ដាល​អោយ​មាន​អគ្គីភ័យ​នេះសង្ស័យ​មាន​អ្នក​បោះ​កន្ទុយបារី​ដែល​ជក់​រួច​ចូល​ទៅ​ក្នុង​ព្រៃ​ឆាបឆេះ​បង្ក​ជា​អគ្គី​ភ័យ​តែ​ម្តង​ទៅ ៕