ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថូផ្កា ក្នុងប្រវត្តិសាស្ត្រនៃការដេញថ្លៃ​ បានថ្លៃជាងគេលើលោក !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រសិនបើ​យើង​ឮ​ពាក្យ​ថា ថូផ្កា នោះ​អ្នក​ប្រាកដជា​គិត​ថា ថូ​សម្រាប់​ដាក់​ផ្កា លម្អ​ផ្ទះ លម្អ​ភោ​ជនី​ដ្ឋា​ន ឬ​សារៈមន្ទីរ​ជាដើម (​សម្រាប់​តាំង​ក្នុង​សារៈមន្ទីរ​ភាគច្រើន…

រាជធានីភ្នំពេញ ៖ ប្រសិនបើ​យើង​ឮ​ពាក្យ​ថា ថូផ្កា នោះ​អ្នក​ប្រាកដជា​គិត​ថា ថូ​សម្រាប់​ដាក់​ផ្កា លម្អ​ផ្ទះ លម្អ​ភោ​ជនី​ដ្ឋា​ន ឬ​សារៈមន្ទីរ​ជាដើម (​សម្រាប់​តាំង​ក្នុង​សារៈមន្ទីរ​ភាគច្រើន ច្រើន​តែ​ជា​វត្ថុ​បុរាណ​)​ ។

តើ​អ្នក​ពិតជា​បាន​ទេ​ដឹង​ថា អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​ថូ ? តើ​វា​សម្រាប់​តែ​ដាក់​ផ្កា​មែន​ទេ ? ជា​ការ​ពិត ប្រសិនបើ​អ្នក​បានឮចេញពី​គំនិត​របស់​ស្ត្រី​ខ្លះ អ្នក​នឹង​បានឮ​ត្រឹម​ថា ថូ​បើ​មិន​មាន​ផ្កា​នៅ​ក្នុង​នោះ នោះ​វា​នឹង​មិន​មាន​សម្រស់​នោះ​ទេ ។ ​ស្ត្រី​ភាគច្រើន​គិត​ថា មាន​ថូ​ត្រូវ​មាន​ផ្កា ដើម្បី​ទាក់ទាញ​ភាព​ស្រស់បំព្រង​ ​។ តែ​ទោះ​យ៉ាងណា​ក៏​ដោយ វា​ជា​រឿង​ខុស​គ្នា​ទាំងស្រុង សម្រាប់​អ្នក​ដែល​មាន​បំណងប្រាថ្នា ឬ​ស្រឡាញ់​យ៉ាង​ខ្លាំង​ចំពោះ​វត្ថុ​បុរាណ ដែល​មាន​អាយុកាល​ដ៏​យូរអង្វែង​នោះ ​។

និយាយ​ឱ្យ​ត្រង់​ទៅ​ថូ​បុរាណ​មួយ មិន​ត្រឹមតែ​អាច​ដាក់​ផ្កា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​ប្រវត្តិ​ជា​ប្រវត្តិសាស្ត្រ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​ផង​ ។ ប្រហែលជា​នេះ​ជា​មូលហេតុ​ដែល​វា​នឹង​ធ្វើ​ឱ្យ​អ្នក​ចំណាយ​លុយ​ច្រើន ដើម្បី​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​របស់​វា​ ។ ដូចនេះ យើង​សូម​ណែនាំ​ថូ​មួយ​ប្រភេទ​នេះ ដែល​មាន​តម្លៃ​ថ្លៃ​ជាងគេ​នៅ​លើ​លោក​ ៖

ថូ​ឈៀន​ឡុ​ង (Qianlong Vase) មាន​តម្លៃ ៥៣ លាន​ដុល្លារ​ ៖ នៅ​ក្នុង​ការ​ដេញថ្លៃ​មួយ​នា​ពេល​ថ្មី​ៗ​នេះ ថូ​ចិន Qianlong ដែល​ធ្វើ​ពី​ប៉​សឺ​ឡែ​ន បាន​បង្កើត​ឯតទគ្គ​កម្ម​ថ្មី​មួយ ក្លាយជា​វត្ថុ​ថ្លៃ​ដែល​បំផុត​ក្នុង​លោក ដែល​វា​ជា​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​នៃ​ការ​ដេញថ្លៃ​ ។ ថូ​នេះ ត្រូវ​បាន​គេ​ដឹង​ថា វា​មាន​អាយុកាល​តាំងពីសតវត្សរ៍​ទី ១៨ មក​ម្ល៉េះ វា​មានកំ​ពស់​ប្រហែល ១៦ អ៊ី​ញ និង​តុបតែង​យ៉ាង​ល្អិតល្អន់​ជាមួយ​រូប​ត្រី​ជា​ច្រើន ​។ វា​ត្រូវ​បាន​គេ​ជឿ​ថា​ ជា​កម្មសិទ្ធិ​របស់​គ្រួសារ​រាជវង្ស ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ចេញពី​ពួក​គេ ក្នុង​កំលុង​សង្គ្រាម​អាភៀន​លើក​ទី ២ នៅ​ក្នុង​ប្រទេស​ចិន ​៕ ប្រភព ​៖ successstory

អត្ថបទសរសេរ ដោយ