ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំបិណ្ឌ ៣ ថ្ងៃពលរដ្ឋទទួលទានសាច់ជ្រូកអស់ ៨ ពាន់ក្បាល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ កាលពីសប្តាហ៍មុននេះ ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់សត្វជ្រូកអស់ប្រមាណ ៨ ពាន់ក្បាលនៅក្នុងការធ្វើម្ហូបអាហារ និងវេចនំប្រពៃណីនានាមានអន្សមជ្រូកជាដើមនោះ…

រាជធានីភ្នំពេញ ៖ ក្នុងពេលបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ ថ្ងៃ កាលពីសប្តាហ៍មុននេះ ប្រជាពលរដ្ឋកម្ពុជាបានប្រើប្រាស់សត្វជ្រូកអស់ប្រមាណ ៨ ពាន់ក្បាលនៅក្នុងការធ្វើម្ហូបអាហារ និងវេចនំប្រពៃណីនានាមានអន្សមជ្រូកជាដើមនោះ ។ 

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ថា ជ្រូកចំនួនប្រមាណជាង ៨.០០០ ក្បាលនេះ ធៀបនឹងការទទួលទាននៅក្នុងពេលភ្ជុំឆ្នាំមុនៗ មានការថយចុះ ។ ការឆ្នាំមុនៗប់តាមប្រធានសមាគមអ្នកចិញ្ចឹមសត្វ ពលរដ្ឋខ្មែរប្រើប្រាស់សាច់ជ្រូកប្រមាណ ១ ម៉ឺនក្បាលនោះ ។

«អ្នកចិញ្ចឹមជ្រូកអាចលក់បានថ្លៃក្រោម ៩ ០០០ រៀលក្នុងមួយគីឡូក្រាម ពោលតម្រូវការជ្រូករស់ និងតម្លៃនៅទីផ្សារមានការថមថយ បើប្រៀបធៀបទៅ និងបុណ្យភ្ជុំបិណ្ឌឆ្នំាមុនៗ» នេះជាការបញ្ជាក់របស់លោក ស្រ៊ុន ពៅ ។ លោកបានបន្តថា រដូវបុណ្យភ្ជុំបិណ្ឌឆ្នំានេះ តម្រូវការនិងតម្លៃជ្រូករស់មានបញ្ហា ដោយអ្នកចិញ្ចឹមជ្រូកទុកសម្រាប់បុណ្យភ្ជុំមានច្រើន ខណះដែលជីវភាពពលរដ្ឋ មានបញ្ហាដោយសារជំងឺកូវីដ ១៩ និងបញ្ហានាំជ្រូកចូលពីខាងក្រៅមិនមានការកាត់បន្ថយ ។ លោក ស្រ៊ុន ពៅ មានសង្ឃឹមថា តម្លៃជ្រូករស់នឹងឡើងថ្លៃឡើងវិញក្រោយភ្ជុំបិណ្ឌដើម្បីជំរុញការចិញ្ចឹមសត្ចក្នុងស្រុក នៅពេលការនាំចូលបានកាត់បន្ថយនោះ ។

ជាការកត់សម្គាល់នៅពេលភ្ជុំបិណ្ឌម្តងៗតាមទម្លាប់តំាងពីដើមមក អាហារជាច្រើននៅកម្ពុជាច្រើនធ្វើពីសាច់ជ្រូកសម្រាប់ យកទៅប្រគេនព្រះសង្ឃតាមវត្តអារាម មានសាច់ជ្រូកខជាដើម ដើម្បីអាចឲ្យព្រះសង្ឃទុកដាក់ចង្វាន់ប្រភេទនេះ បានច្រើនថ្ងៃទៅមុខទៀត ។ នៅពេលភ្ជុំ ពលរដ្ឋខ្មែរទម្លាប់ វេចនំអន្សមនោះ នៅក្នុងនោះមានអន្សមជ្រូកដែលមានស្នូលពីសាច់ជ្រូកផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ