ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​វាយបក​យកឈ្នះ​អេ​ស្ប៉ា​ញ ក្លាយជា​ប្រទេស​ទី​២​លើក​ពាន National League

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២០-២១

អ៊ី​តា​លី ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​បារាំង បាន​គ្រង​តំណែង​ជើងឯក​ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២០-២១ ក្រោយ​វាយបក​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដោយ​លទ្ធផល ២-១​។

នា​ជំនួប​វគ្គ​ផ្តាច់ព្រ័ត្រ​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​១០ ខែតុលា ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​បាន​បើក​ការ​នាំមុខ​មុន​នៅ​នាទី​៦៤ ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Mikel Oyarzabal​។ ប៉ុន្តែ​នៅ​២​នាទី​បន្ទាប់​ខ្សែប្រយុទ្ធ Karim Benzema រកបាន​គ្រាប់​បាល់​តាម​ស្មើ​មក​វិញ មុន​ពេល​ដែល​ខ្សែប្រយុទ្ធ​កំពូល​ល្បឿន Kylian Mbappe បន្ថែម​គ្រាប់​ជ័យជម្នះ​នៅ​នាទី​៨០ ដើម្បី​នាំ​ក្រុម​មាន់គក​បារាំង​ឈ្នះ​ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២០-២១ ហើយ​ក៏​ជា​ប្រទេស​ទី​២ ដែល​បាន​លើក​ពានរង្វាន់​ទើបតែ​បង្កើត​ឡើង​មួយ​នេះ​។

ដោយឡែក​អ៊ី​តា​លី​បាន​កា្ល​យ​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ​៣​សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​នេះ ក្រោយ​យកឈ្នះ​លើ​បែ​ល​ហ្ស៊ិ​កដោយ​លទ្ធផល ២-១​។

គួរ​ឱ្យ​ដឹង​ថា ពានរង្វាន់ UEFA Nations League ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៨ ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ហើយ​សម្រាប់​រដូវ​កាល​ដំបូង ២០១៨-១៩ ព័រ​ទុ​យ​ហ្គា​ល់​គឺជា​ម្ចាស់​ជើងឯក ក្រោយ​យកឈ្នះ​លើ​ហូ​ឡង់​នៅ​ទីក្រុង Porto ដោយ​លទ្ធផល ១-០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ