ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

iPhone 7 នឹង​មាន​អេ​ក្រង់​ធំ​ទូលាយ

8 ឆ្នាំ មុន

អតិថិជន​ដែល​គិត​ថា iPhone 6 Plus អេ​ក្រង់​ធំ​ពេក​នោះ​អ្នក​គិត​ខុស​ហើយ ពោល​គឺ​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ ឬ iPhone 7 អាច​នឹង​មាន​អេ​ក្រង់​ធំ​ជាង ។ យោង​តាម​កាសែត​តៃវ៉ាន់ Digitimes ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple

អតិថិជន​ដែល​គិត​ថា iPhone 6 Plus អេ​ក្រង់​ធំ​ពេក​នោះ​អ្នក​គិត​ខុស​ហើយ ពោល​គឺ​ទូរស័ព្ទ iPhone ជំនាន់​ក្រោយ ឬ iPhone 7 អាច​នឹង​មាន​អេ​ក្រង់​ធំ​ជាង ។ យោង​តាម​កាសែត​តៃវ៉ាន់ Digitimes ឱ្យ​ដឹង​ថា ក្រុមហ៊ុន Apple ត្រូវ​គេ​រាយការណ៍​កំពុង​គ្រោង​បន្ថែម​ទំហំ​អេ​ក្រង់​លើ​ស្មា​ត​ហ្វូ​ន​ពី​៥.៥​អីុ​ញ ទៅ​៥.៨​អីុ​ញ ជាមួយនឹង OLED ដែល​ជា​ប្រភេទ​កញ្ចក់​អេ​ក្រង់​ជំនាន់​ថ្មី ។

ស្មា​ត​ហ្វូ​ន​អេ​ក្រង់​ធំ​ថ្មី​នេះ​អាច​នឹង​មិន​ត្រូវ​បាន​ចូល​ក្នុង​សង្វា​ក់​ផលិតកម្ម​រហូត​ទាល់តែ​ដល់​ឆ្នាំ​ក្រោយ ។ iPhone 7 នឹង​មិន​លេច​រូបរាង​ទេ​ក្នុង​ឆ្នាំ​២០១៦ នេះ តែ​ក្រុមហ៊ុន​បញ្ចេញ​ផលិតផល​ផ្សេង​ទៀត​គឺ iPhone 5SE និង iPad ជំនាន់​ថ្មី​ផង​ដែរ ។ អេ​ក្រង់ OLED នឹង​មាន​លើ iPhone 7 បន្ទាប់​ពី​ក្រុមហ៊ុន Apple ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Samsung និង​ក្រុមហ៊ុន LG លើ​អាជីវកម្ម​ផ្គត់ផ្គង់​អេ​ក្រង់ OLED កាលពី​ខែធ្នូ ។  អេ​ក្រង់ OLED មាន​ពន្លឺ​ច្បាស់ និង​ប្រើប្រាស់​ថាមពល​តិច​ជាង​អេ​ក្រង់ LED  ហើយ​វា​អាច​បត់បែន​បាន ៕