ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ស្រី​លង្កា​បាន​ជាប់​ឆ្នោត​ជា​ថ្មី​ម្ដងទៀត

14 ឆ្នាំ មុន

ទូរទស្សន៍​រដ្ឋ​ស្រី​លង្កា​រូ​ប៉ា​វ៉ា​ហ៊ី​នី រាយការណ៍​កាលពីថ្ងៃ​ទី​២៧ មក​រា ថា ប្រមុខរដ្ឋ​ចប់​អណ​ត្ដិ​ជា​អ្នក​ជាប់ឆ្នោត​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២៦ មក​រា ដែល​លទ្ធផល​នេះ​ត្រូវ​បាន​គូប្រជែងតវ៉ា​ពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត

ទូរទស្សន៍​រដ្ឋ​ស្រី​លង្កា​រូ​ប៉ា​វ៉ា​ហ៊ី​នី រាយការណ៍​កាលពីថ្ងៃ​ទី​២៧ មក​រា ថា ប្រមុខរដ្ឋ​ចប់​អណ​ត្ដិ​ជា​អ្នក​ជាប់ឆ្នោត​ដាច់​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ស្រី​លង្កា​កាលពី​ថ្ងៃ​ទី​២៦ មក​រា ដែល​លទ្ធផល​នេះ​ត្រូវ​បាន​គូប្រជែងតវ៉ា​ពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត ។

ទូរទស្សន៍​នេះ​និយាយ​ថា ប្រធានាធិបតីលោក​រ៉ា​ចា ប៉ាក​សា ដណ្ដើម​បាន​ជោគជ័យ​ដោយ​សម្លេង​ភាគច្រើនបំផុត​ឈ្នះ​គូប្រជែង​សំខាន់ ឧត្ដមសេនីយ៍​សា​រ៉ាត​ហ្វុ​ន សឺ​កា ។ ពួក​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ឯករាជ្យ​រៀបរាប់​ពី​អ្នកចូលរួម​បោះ​ឆ្នោត​យ៉ាងច្រើន​ដល់​រវាង​ពី​៧០ទៅ​៨០% ។ អ្នកបោះឆ្នោត​១៤​លាន​នាក់​ត្រូវ​ទៅ​កាន់ហិប​ឆ្នោត ។

ឧត្ដមសេនីយ៍​ហ្វុ​ន​សឺ​កា ថ្លែង​ថា កងទ័ព​បាន​ឡោម​ព័ទ្ធ​សណ្ឋាគារ​របស់​លោក​នៅទីក្រុង​កូ​ឡុំ​បូ កាលពី​យប់​ថ្ងៃ​ទី​២៦ មក​២៧ មក​រា ។ ឧត្ដមសេនីយ៍​រូប​នេះ​និយាយ​ថា កងទ័ព​បាន​ឡោម​ព័ទ្ធ​សណ្ឋាគារ ហើយ​គំរាមកំហែង​ដល់​កង​អង្គរក្ស​របស់ខ្ញុំ​។ កង​យោធា​ហ៊ុមព័ទ្ធ​យើង ហើយ​ដាក់​យើង​ស្ថិត​ក្នុង​ការ​ឃុំឃាំង ។

អ្នក​ទទួលខុសត្រូវ​យោធា​ម្នាក់ និង​ទីប្រឹក្សា​ម្នាក់​របស់​ប្រធានាធិបតី​ថ្លែង​ថា លោកហ្វុ​ន​សឺ​កា ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ខ្លាច​លោក​រៀបចំ​រដ្ឋប្រហារ​មួយ​ជាមួយ​បណ្ដា​មនុស្សរបស់​លោក​ក្នុង​ផ្ទៃ​កងទ័ព​ដែល​លោក​នៅ​ដឹកនាំ ៕