ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរស​ធ្វើ​ទាន​ដោយ​កិច្ច​៥​យ៉ាង

2 ឆ្នាំ មុន

នៅ​ក្នុង​សៀវភៅ​គ​ហិប្ប​ដិ​ប​ត្តិ​បាន​និយាយ​អំពី​សប្បុរិសទាន​យ៉ាង​ដូច្នេះ​ថា សប្បុរិសទាន​ជា​អំណោយ​របស់​ជន​សប្បុរស ឬ​អំណោយ​របស់​ជន​អ្នកមាន​ចិត្តស្ងប់​ចាក​បាប ។ សប្បុរស​ធ្វើ​ទាន​ដោយ​ស្មារតី​ខ្ពស់​និង​ប្រកបដោយ​កិច្ច​៥​យ៉ាង​គឺ​៖ ១- ឲ្យ​ទាន​ដោយ​សទ្ធា​គឺ​ឲ្យ​ដោយ​ចិត្ត​ជឿ​កម្ម និង​ផលវិបាក​របស់​កម្ម ជឿ​ថា​សត្វ​ទាំងឡាយ មានកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ជា​របស់​ខ្លួន…

នៅ​ក្នុង​សៀវភៅ​គ​ហិប្ប​ដិ​ប​ត្តិ​បាន​និយាយ​អំពី​សប្បុរិសទាន​យ៉ាង​ដូច្នេះ​ថា សប្បុរិសទាន​ជា​អំណោយ​របស់​ជន​សប្បុរស ឬ​អំណោយ​របស់​ជន​អ្នកមាន​ចិត្តស្ងប់​ចាក​បាប ។ សប្បុរស​ធ្វើ​ទាន​ដោយ​ស្មារតី​ខ្ពស់​និង​ប្រកបដោយ​កិច្ច​៥​យ៉ាង​គឺ​៖

១- ឲ្យ​ទាន​ដោយ​សទ្ធា​គឺ​ឲ្យ​ដោយ​ចិត្ត​ជឿ​កម្ម និង​ផលវិបាក​របស់​កម្ម ជឿ​ថា​សត្វ​ទាំងឡាយ មានកម្ម​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ជា​របស់​ខ្លួន ។

២- ឲ្យ​ទាន​ដោយ​គោរព គឺ​គោរព​ទេយ្យវត្ថុ​ផង គោរព​បដិគ្គាហកៈ អ្នក​ទទួល​ផង ។ គោរព​ទេយ្យវត្ថុ​គឺ សំអាត​ទានវត្ថុ​ដោយ​ផ្ចិតផ្ចង់ មិន​ខ្ជីខ្ជា​តាមតែ​បាន ។ ឯ​គោរព​បដិគ្គាហកៈ​គឺ សម្ដែង​សេចក្ដី​រាប់អាន​ដ៏​ខ្ពង់ខ្ពស់ ចំពោះ​អ្នក​ទទួលទាន​មិន​រើសមុខ រើស​វណ្ណៈ ។

៣- ឲ្យ​ទាន​តាម​កាល​គួរ គឺ​ឲ្យ​តាម​កាល​តាមរ​ដូរ​ដែល​គេ​ត្រូវធ្វើ ត្រូវ​ឲ្យ​ដូច​ជា ចូល​វស្សា ចេញ​វស្សា រដូវរងា​ឲ្យ​គ្រឿង​ស្លៀកដណ្ដប់ រដូវក្ដៅ​ឲ្យ​ទឹក ឬ​ក៏​ពេល​មាន​វត្ថុ​ថ្មីថ្មោង​មាន​ផ្លែ​ឈើ​ជាដើម ។

៤- ឲ្យ​ទាន​ដោយ​សេចក្ដី​អនុគ្រោះ គឺ​ឲ្យ​ដោយ​ចិត្តមេត្តា​អាណិតអាសូរ​យ៉ាង​ទោរទន់​ចំពោះ​សមណៈ ឬ​ជន​ក្រីក្រ​លំបាក​ដែល​រង​ទុក្ខវេទនា ដោយ​សេចក្ដី​ស្រេកឃ្លាន​ជាដើម ឲ្យ​បាន​សុខ​ស្រួល​ផុត​អំពី​ទុក្ខ​ព្រួយ ហើយ​ឥត​តាំងចិត្ត​ថា នឹង​ទារ​យកគុណ​បំណាច់​អ្វី អំពី​បដិគ្គាហកៈ​នោះ​មក​វិញ​ឡើយ ។

៥- ឲ្យ​ទាន​ដោយ​មិន​បាន​តាំងចិត្ត​បៀតបៀន​ខ្លួនឯង និង​អ្នក​ដទៃ គឺ​ឲ្យ​ដើម្បី​បន្ទោបង់​លាភៈ និង​មច្ឆរិយៈ ព្រមទាំង​អាសវកិលេស ដែល​នាំ​ឲ្យ​វិលវល់​ក្នុង​សង្សារវដ្ត​តែ​ប៉ុណ្ណោះ មិន​ឱ្យ​ដើម្បី​អួតអាង​ឲ្យ​អ្នក​ដទៃ​ស្ងើចសរសើរ​ឡើយ ។

ការ​ឱ្យទាន​ទាំង​ប្រាំ​ចំណុច​នេះ អ្នកប្រាជ្ញ​ឱ្យឈ្មោះ​ថា​ជា​សប្បុរិសទាន​ដែល​ជា​លំ​អាន​នៃ​ការ​ធ្វើ​ទាន​របស់​សប្បុរស ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ