ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងហោះហើរ​ក្នុងស្រុក​នឹងចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅវៀតណាម តែបន្ត​អនុវត្តវិធានមួយចំនួន

1 ខែ មុន

ប្រទេស​វៀតណាម​៖ បើទោះបីជាស្ថានភាពកូវីដ-១៩ ហាក់មិនទាន់ធូរស្បើយក្តី ក្រសួង​ដឹក​ជញ្ជូន នៃ​ប្រទេស​វៀតណាម​ បាន​ប្រកាស​គ្រោងចាប់ផ្តើម​ជើងហោះហើរ​ក្នុងស្រុក​ឡើង​វិញឡើងវិញចំនួន ១៩ ខ្សែ សម្រាប់​ខេត្ត​-​ក្រុង​ចំនួន ៣…

ប្រទេស​វៀតណាម​៖ បើទោះបីជាស្ថានភាពកូវីដ-១៩ ហាក់មិនទាន់ធូរស្បើយក្តី ក្រសួង​ដឹក​ជញ្ជូន នៃ​ប្រទេស​វៀតណាម​ បាន​ប្រកាស​គ្រោងចាប់ផ្តើម​ជើងហោះហើរ​ក្នុងស្រុក​ឡើង​វិញឡើងវិញចំនួន ១៩ ខ្សែ សម្រាប់​ខេត្ត​-​ក្រុង​ចំនួន ៣ ដែល​កន្លងមកបានបិទការហោះហើរនោះ ។

អាជ្ញាធរបានបញ្ជាក់ថា ​កម្មវិធី​សាកល្បងជើងហោះហើរឡើងវិញក្នុង ក្រុង​និង​ខេត្ត​ទាំង​៣ ​នោះ​រួម​មាន Hải Phòng, Gia Lai និង Hà Nội ដែល​ត្រូវ​បាន​យល់ព្រម​ឱ្យ​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន vietnamnews ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៩ ខែតុលា ឆ្នាំ​២០២១​នេះ ​។ ​តែយ៉ាងណាមិញ គម្រោងបើកការហោះហើរឡើងវិញ ដែលលនឹងត្រូវ​អនុវត្ត​នៅ​ចន្លោះ​ថ្ងៃ​ទី ១០-២០ ខែតុលានេះ ក៏តម្រូវឱ្យ​អ្នកដំណើរ​អនុវត្ត​តាម​វិធានការ ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​សិន នៅ​ក្នុង​គោលដៅ​របស់​ពួក​គេ​ដែល​ចុះ​ចត​នោះ ​។

Picture

ក្នុង​កំលុង​ពេល​អនុវត្ត​កម្មវិធី​ហោះហើរក្នុងស្រុកឡើងវិញនេះ ក្រសួងមហាផ្ទៃ​នឹង​សម្របសម្រួល​ជាមួយ​តំបន់​នានា ដើម្បី​វាយតម្លៃ​ពី​កាលៈទេសៈ និង​លទ្ធផល​ជា​មុន មុន​នឹង​ដាក់​ស្នើ​សុំ​ការ​កែសម្រួល​ចាំបាច់​ណាមួយ ជូន​ដល់​នាយក​រដ្ឋមន្ត្រី​ខ្លួន ​។

ក្រោម​កម្មវិធី​សាកល្បង​នេះ ក្រសួងមហាផ្ទៃ​បាន​អនុញ្ញាត​ឱ្យ​បន្ត​ការ​ហោះហើរ​ក្នុងស្រុក​ចំនួន ៣៨ ដង​ក្នុង​មួយ​ថ្ងៃ នៅ​ក្នុង​ខេត្ត – ក្រុង​ចំនួន ១៩ ។ ជើង​ហោះ​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ទៅ​មក​រួម​មាន ចន្លោះ​ជើងហោះហើ​យ HCM City ទៅ​មក Bình Định, Đà Nẵng, Huế, Khánh Hòa, Nghệ An, Phú Yên, Quảng Bình, Quảng Nam, Thanh Hóa, Hải Phòng, Phú Quốc, Gia Lai និង Rạch Giá ​។

វា​ក៏​នឹង​មាន​ជើងហោះហើរ​ទៅ​មក​មួយ រវាង​ទីក្រុង​ហាណូយ​និង​ទីក្រុង​ហូ​ជី​មិ​ញ​ផង​ដែរ ចំណែក​ជើងហោះហើរ Cần Thơ នឹង​មាន​ភាព​បត់បែន តាម​កាលៈទេសៈ​ជាក់ស្តែង នៃ​ពេលវេលា​។
Hải Phòng នឹង​ធ្វើ​ដំណើរ​ទៅ​មក​ជុំវិញ​ទីក្រុង​ហូ​ជី​មិ​ញ​។ រីឯ​ហាណូយ នឹង​មានដំណើរ​វិល​ជុំ​ពីរ​ដង ទៅ​កាន់​ទីក្រុង Đà Nẵng និង​ទីក្រុង​ហូ​ជី​មិ​ញ​ផង​ដែរ​។ ចំណែក Gia Lai នឹង​ធ្វើ​ដំណើរ​ទៅ​មក​ពី​ទីក្រុង​ហូ​ជី​មិញជា​រៀងរាល់ថ្ងៃ​។

សម្រាប់​អ្នកដំណើរ​វិញ ក្រសួងសុខាភិបាល ក៏​បាន​តម្រូវ​ឱ្យ​មានការ​បញ្ជាក់ ពី​ការ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដង (​កាត​ចាក់​វ៉ាក់សាំង​) ឬ​ប្រសិនជា​ពួក​គាត់​ធ្លាប់​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ពួក​គេ​ក៏​អាច​ធ្វើ​ដំណើរ​បាន​ដែរ ដោយ​ត្រូវ​មាន​លិខិតបញ្ជាក់​ថា​ពួក​គេ​បានជា​សះស្បើយ​រួច​ហើយ (​ការ​ជា​សះស្បើយ ត្រូវ​មាន​រយៈពេល​៦​ខែ​ចុង​ក្រោយ​) ហើយ​មុន​ពេល​ធ្វើ​ដំណើរ ៣​ថ្ងៃ ពួក​គេ​ត្រូវ​តែ​មាន​លិខិត​តេស្ត​អវិជ្ជមាន​កូ​វី​ដ ១៩ ផង​ដែរ ​។

Picture

អ្នកដំណើរ​ត្រូវ​បំពេញ​តាម​សេចក្តី​ប្រកាស​អំពី​វេជ្ជសាស្ត្រ ប៉ុន្តែ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឡើង​យន្តហោះ​ទេ ប្រសិនបើ​ពួក​គេ​មាន​គ្រុនក្តៅ​ក្អក​ឬ​ពិបាក​ដកដង្ហើម​។ បន្ទាប់​ពី​ការ​ហោះហើរ អ្នកដំណើរ​ត្រូវ​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន ដោយ​ដាក់​ខ្លួនឯង​នៅ​ដាច់​ដោយឡែក​ពី​គេ​នៅផ្ទះ ដោយ​មានការ​ណែនាំ​ពី​អាជ្ញាធរ​មូលដ្ឋាន​ ។

ថ្នាក់ដឹកនាំ​នៃ​គណៈកម្មាធិការ​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​សៅរ៍​នេះ បាន​ស្នើ​សុំ​អ្នកដំណើរ ដែល​បាន​ចេញពី​ទីក្រុង​ហូ​ជី​មិ​ញ ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ ណឺ​បៀ បង្ហាញ​ភស្តុ​តាង​នៃ​ការ​ធ្វើតេស្ត​អវិជ្ជមាន ឬ​SARS-CoV-2 ដែល​បាន​ធ្វើ​យ៉ាង​ហោច​ណាស់ ៧២ ម៉ោង​មុន​ពេល​ចាក​ចេញពី​ទីនោះ ហើយ​ពួក​គេ​ត្រូវ​តែ​ដាក់ខ្លួន​ឱ្យ​នៅ​ដាច់​ពី​គេ​រយៈពេល ៧ ថ្ងៃ នៅ​មជ្ឈមណ្ឌល​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ​ក្នុង​ទីក្រុង​នោះ​។ បន្ទាប់​មក​ត្រូវ​នៅ​ដាច់​ដោយឡែក ៧ ថ្ងៃ​ទៀត ដើម្បី​តាមដាន​សុខភាព​។ បញ្ជី​ឈ្មោះ​មជ្ឈមណ្ឌល​នឹង​ត្រូវ​បាន​ប្រកាស​លម្អិត ហើយ​អ្នកដំណើរ​នឹង​ត្រូវ​ចំណាយ​សម្រាប់​ថ្លៃ​សេវា​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ រួម​ជាមួយ​ថ្លៃ​ធ្វើតេស្ត​ដោយ​ខ្លួនឯង​ផង​ដែរ​ ។

ចំពោះ​អ្នកដំណើរ​មក​ពី​ទីក្រុង ĐàNẵng នឹង​ត្រូវ​បាន​ស្នើ​សុំ​ឱ្យ​មាន​ភស្តុ​តាង នៃ​ការ​ធ្វើតេស្ត​អវិជ្ជមាន​ផង​ដែរ ប៉ុន្តែ​គ្រាន់តែ​ត្រូវ​នៅ​ដាច់​ដោយឡែក​ពី​គេ​រយៈពេល ៧ ថ្ងៃ ជាមួយនឹង​ការ​ធ្វើតេស្ត​រក​មេរោគ​កូ​វី​ដ -១៩ លើក​ទី ១ និង​ទី ២ នៅ​ថ្ងៃ​ទី ១​ដែល​ជា​ថ្ងៃ​មក​ដល់ និង​ថ្ងៃ​ទី ៧ ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ស្នាក់​នៅ​។

ឧបនាយករដ្ឋមន្ត្រី Lê Văn Thành មាន​ប្រសាសន៍​ថា​៖ «​ការ​ចាប់ផ្តើម​ជើងហោះហើរ​ឡើង​វិញ គឺជា​ការ​ចាំបាច់​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន ដើម្បី​ស្តារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម សម្រាប់​ក្នុង​តំបន់​ជា​បណ្តើរ​ៗ ដោយ​ធ្វើ​ឱ្យ​ជីវិត​របស់​ប្រជាជន​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​វិញ​»​ ។

បើ​ទោះបីជា​មានការ​ការពារ​ខ្លាំង និង​មានការ​យកចិត្តទុកដាក់ ពី​អាជ្ញាធរ​មូលដ្ឋាន​ក្តី ខ្លួនឯង​ក្តី ក៏​ជំងឺ​នេះ​មិន​អាច​បំបាត់​បាន​ភ្លាម​ៗ​នោះ​ទេ ដូចនេះ​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​កាន់តែ​ខ្លាំង​កាន់តែ​ល្អ​ ៕