ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​លី​បង់​ព្រមាន​ពេល​ជួប​ជាមួយ​អា​មេ​រិ​ក​ ក្រោយ​ការ​វាយប្រហារ​​​មួយ

2 ឆ្នាំ មុន

ក្នុង​ឱកាស​នៃ​ការ​ជួប​ពិភាក្សា​គ្នា លើក​ដំបូង​នៅ​ទីក្រុង​ដូ​ហា កាលពី​ថ្ងៃ​ទី​៩​ ខែ​តុលា ឆ្នាំ​២០២១ រវាង​តំណាង​ភាគី​ទាំង​២ ចាប់តាំងពី​ការ​ដកថយ​របស់​អា​មេ​រិ​ក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​មក ពួក​តា​លី​បង់​បាន​ស្នើ​ដល់

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ក្នុង​ឱកាស​នៃ​ការ​ជួប​ពិភាក្សា​គ្នា លើក​ដំបូង​នៅ​ទីក្រុង​ដូ​ហា កាលពី​ថ្ងៃ​ទី​៩​ ខែ​តុលា ឆ្នាំ​២០២១ រវាង​តំណាង​ភាគី​ទាំង​២ ចាប់តាំងពី​ការ​ដកថយ​របស់​អា​មេ​រិ​ក​ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​មក ពួក​តា​លី​បង់​បាន​ស្នើ​ដល់​សហរដ្ឋអាមេរិក កុំ​បង្ក​អ​ស្ថេ​រ​ភាព​ដល់​រដ្ឋាភិបាល ដែល​ពួក​គេ​បង្កើត​ឡើង​នៅ​ក្រុង​កា​ប៊ុល​។

ការ​ជួប​គ្នា​នោះ​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​វាយប្រហារ​អត្តឃាត​មួយ ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន បណ្ដាល​​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ជាង​៦០​នាក់ ដែល​នោះ​ជា​ការ​វាយប្រហារ​ដ៏​បង្ហូរឈា.ម​បំផុត ចាប់តាំងពី​កា​រដក​កងទ័ព​អា​មេ​រិ​ក ចេញ​អស់ពី​អា​ហ្វ​ហ្គា​នី​ស្ថាន​ពី​ថ្ងៃ​ទី​៣០​សីហា​មក​។

សហរដ្ឋអាមេរិក ​បាន​រក្សា​ការ​ប្រាស្រ័យ​ទាក់ទង ជាមួយ​ពួក​តា​លី​បង់ ក្រោយ​ពួក​នោះ ដណ្ដើម​កាន់កាប់់​ក្រុង​កា​ប៊ុល​ពី​ពាក់​កណ្ដាល​ខែសីហា​មក តែ​ការ​ជួប​គ្នា​នា​ថ្ងៃ​ទី​៩ ខែ​តុលា​នោះ គឺជា​ការ​ជួប​គ្នា​ដោយ​ផ្ទាល់​លើក​ដំបូង រវាង​គណៈប្រតិភូ​ទាំង​២​។ ក្រោយ​ពី​​ទទួល​រៀបចំ​ឲ្យ​មានការ​ចរចា​គ្នា អស់​ពេល​ច្រើន​ឆ្នាំ​រវាង​ពួក​តា​លី​បង់ ​និង​សហរដ្ឋអាមេរិក មក ប្រទេស​កា​តា​នៅ​បន្ត​ដើរតួ​នាទី ជា​អាជ្ញាកណ្ដាល​តទៅ​ទៀត​។

រដ្ឋមន្ត្រី​ការ​បរទេស​តា​លី​បង់ ​លោក ​AMIR KHAN MUTTAQI ​អះអាង​ថា យើង​បាន​និយាយ​យ៉ាង​ច្បាស់​ថា ការ​ប៉ុនប៉ង​បង្ក​អ​ស្ថេ​រ​ភាព ដល់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន មិនមែន​ជា​រឿង​ល្អ​សម្រាប់​នរណា​ម្នាក់​ឡើយ​។ ទំនាក់ទំនង​ល្អជា​មួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ផ្ដល់​ប្រយោជន៍​ដល់​គ្រប់​គ្នា​។ គ្មាន​អ្វី​អាច​ទៅ​រួច​ឡើយ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចុះ​ខ្សោយ ហើយ​ការ​បង្ក​អ​ស្ថេ​រ​ភាព វា​គ្រាន់តែ​អាច​នាំ​ឲ្យ​មាន​បញ្ហា​នានា​សម្រាប់​ប្រជាជន​តែ​ប៉ុណ្ណោះ​។

គណៈប្រតិភូ​អា​មេ​រិ​ក​ចូលរួម​ក្នុង​ជំនួប​គ្នា​នេះ មាន លោក​ TOM WEST​ តំណាង​ពិសេស​រង នៃ​ក្រសួងការបរទេស​អា​មេ​រិ​ក និង​លោកស្រី​ SARAH CHARLES ប្រមុខ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​អា​មេ​រិ​ក​។

ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា​ ការ​ជួប​គ្នា​នៅ​ក្រុង​ដូ​ហា​នោះ មិន​មាន​ន័យ​ថា សហរដ្ឋអាមេរិក​ទទួលស្គាល់ របប​តា​លី​បង់​ឡើយ​។

ទន្ទឹម​នឹង​នេះ​ដែរ​ អំពើ​ហិ.ង្សា​នានា មាន​បន្ត នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នៅ​ទីនោះ​កាលពី​ថ្ងៃ​ទី​៨ ខែ​​តុលា មានការ​វាយប្រហារ​អត្ត.ឃាត​​មួយ ក្នុង​ព្រះ​វិហារ​អ៊ិ​ស្លា​ម​ស៊ី​អ៊ី​ត នៅ​ទីក្រុង​គុន​ឌុ​ស ភាគ​ឦសាន​ប្រទេស បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​ដល់​ជាង​៦០​នាក់​។ ការ​វាយ​ប្រហារ​នោះ​តុល្យការ​ចុង​ក្រោយ អាច​មាន​មនុស្ស​ស្លា.ប់​ដល់​ខ្ទង់​១០០​នាក់ និង​អ្នក​រង​របួស​ជិត​២០០​នាក់​។​ ជន​អត្តឃាត​ម្នាក់​ជា​មនុស្ស​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម បាន​ធ្វើ​ឲ្យ​គ្រឿងផ្ទុះ​នៅ​ជាប់​ខ្លួន​គេ​ផ្ទុះ ក្នុង​ព្រះ​វិហារ ​SAYED ABAD ពេល​មាន​មនុស្ស​ច្រើន​កុះករ ក្នុង​​ពិធី​សូត្រធម៌​ថ្ងៃ​សុក្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ