សមត្ថកិច្ចចាប់ជនសង្ស័យមួយក្រុម…តែមហាជនមានការងឿងឆ្ងល់
ខេត្ដបន្ទាយមានជ័យ ៖ កម្លាំងនគរបាលបានបើករថយន្ត១គ្រឿងមកពាំងពីមុខរថយន្តមួយគ្រឿងទៀត ហើយចាប់វាយខ្នោះបុរសម្នាក់ និងឃាត់អ្នកពាក់ព័ន្ធផ្សេងទៀតឱ្យចុះ រួចឡើងរថយន្តរបស់
ខេត្ដបន្ទាយមានជ័យ ៖ កម្លាំងនគរបាលបានបើករថយន្ត១គ្រឿងមកពាំងពីមុខរថយន្តមួយគ្រឿងទៀត ហើយចាប់វាយខ្នោះបុរសម្នាក់ និងឃាត់អ្នកពាក់ព័ន្ធផ្សេងទៀតឱ្យចុះ រួចឡើងរថយន្តរបស់
ខេត្ដបន្ទាយមានជ័យ ៖ កម្លាំងនគរបាលបានបើករថយន្ត១គ្រឿងមកពាំងពីមុខរថយន្តមួយគ្រឿងទៀត ហើយចាប់វាយខ្នោះបុរសម្នាក់ និងឃាត់អ្នកពាក់ព័ន្ធផ្សេងទៀតឱ្យចុះ រួចឡើងរថយន្តរបស់សមត្ថកិច្ចជិះចេញទៅបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិប៉ោយប៉ែត សង្កាត់និងក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងជាង៦ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
យ៉ាងណាក៏ដោយករណីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចមិនបានប្រាប់ពីអង្គភាពណាមួយ ហើយក៏មិនទាន់ប្រាប់ថាករណីនោះពាក់ព័ន្ធនឹងរឿងអ្វីផងដែរ ដោយគ្រាន់តែនិយាយយ៉ាងខ្លីថា ទុកឲ្យសមត្ថកិច្ចធ្វើការសិន រួចក៏បើករថយន្តចេញទៅបាត់។ ដំបូងគេឃើញរថយន្តពណ៌ខ្មៅ២បាំងកន្លះ ដែលជនសង្ស័យបើកបរមកពីទិសខាងលិច លុះដល់ចំណុចកើតហេតុស្រាប់តែរថយន្តទំនើបរបស់សមត្ថកិច្ចតាមមកពីក្រោយ រួចបត់ចូលពាំងផ្លូវ បន្ទាប់មកក៏ចុះមកចាប់ឃាត់ខ្លួនជនសង្ស័យតែម្ដង។
កម្លាំងសមត្ថកិច្ចទាំងអស់នោះគេឃើញ ខ្លះស្លៀកពាក់ស៊ីវិល និងខ្លះទៀតមានឯកសណ្ឋាន មានកាំភ្លើងខ្លី វែង ហើយក៏ឃាត់ខ្លួនបុរសស្ត្រី២នាក់ផ្សេងទៀតទៅជាមួយផងដែរ ។តាមប្រភពក្រៅផ្លូវការបានឱ្យដឹងថា សមត្ថកិច្ចមួយក្រុមនោះ ជាជំនាញការិយាល័យបង្ក្រាបគ្រឿងញៀន៕
ចែករំលែកព័តមាននេះ