ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ស្កាត់​ពលករ​ខុសច្បាប់​ទាំង​២០​នាក់ បម្រុង​ឆ្លង​ដែន​ទៅ​ថៃ

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហ​ការណ៍​ជាមួយ

ខេត្តបន្ទាយមានជ័យ​៖ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហ​ការណ៍​ជាមួយ​នគរបាល​ការពារ​ខ្សែបន្ទាត់​ព្រំដែន​គោក​លេខ​៨១៥​ប៉ុស្តិ៍​ចំបក់ និង​ប្រជា​ការពារ​ភូមិ​ចំបក់ បាន​ធ្វើការ​ទប់ស្កាត់​ពលករ​ឆ្លង​ដែន​ខុសច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ចំនួន​២០​នាក់ លើ​ផ្លូវលំ​មួយ​កន្លែង​ក្នុងភូមិ​ចំបក់ ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​។

លោក សាន សៃ មេ​ប៉ុស្តិ៍​ចំបក់ នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨១៥ ប្រាប់​កោះសន្តិភាព​ថា ពលករ​ទាំង​២០​នាក់ ស្រី​១១​នាក់ និង​កុមារ​២​នាក់ ហើយ​ពួក​គេ​មក​ពី​ខេត្តសៀមរាប​។ លោក​មេ​ប៉ុស្តិ៍​បន្ត​ថា តាម​ការ​អនុវត្ត​តាម​បទបញ្ជា​ពី​មេបញ្ជាការ​វរ​ពិសេស​លោក​ឧត្តមសេនីយ៍​ស្នងការ​ខេត្ត ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​តាម​ខ្សែបន្ទាត់​ព្រំដែន ខណៈ​ក្រុម​ពលករ​ប្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ កម្លាំង​ប៉ុស្តិ៍​របស់​លោក​សហ​ការណ៍​ជាមួយ​កម្លាំង​ជំនាញ​ខាងលើ​ធ្វើការ​ទប់ស្កាត់​តែ​ម្តង​។

លោក​មេ​ប៉ុស្ដិ៍​បន្ត​ថា ពលករ​ទាំងអស់​ក្រោយ​ពី​បាន​ទប់ស្កាត់ ក៏​បាន​ធ្វើការ​អប់រំ និង​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់ការ​ឆ្លង​ដែន​ខុសច្បាប់ ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​លំនៅ​ស្ថាន​រៀងខ្លួន​ៗ ៕​