អត់លុយជិះឡាន ប្លន់យកម៉ូតូចៅសង្កាត់
ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មានករណីប្លន់យកម៉ូតូដោយប្រើព្រនង់វាយទៅលើចៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតជាច្រើនព្រនង់ចំកញ្ចឹងកបណ្តាលឲ្យដួល
ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មានករណីប្លន់យកម៉ូតូដោយប្រើព្រនង់វាយទៅលើចៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតជាច្រើនព្រនង់ចំកញ្ចឹងកបណ្តាលឲ្យដួល
ខេត្តស្វាយរៀង ៖ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មានករណីប្លន់យកម៉ូតូដោយប្រើព្រនង់វាយទៅលើចៅសង្កាត់ព្រៃអង្គញ់ ក្រុងបាវិតជាច្រើនព្រនង់ចំកញ្ចឹងកបណ្តាលឲ្យដួលសន្លប់ទៅលើដី រួចជនសង្ស័យបានអូសជនរងគ្រោះចូលក្នុងសាលាសង្កាត់បិទទ្វារហើយយកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1E-1655 របស់លោកចៅ សង្កាត់ជិះគេចខ្លួនទៅក្រុងស្វាយរៀង បង្កឲ្យមានការភ្ញាក់ផ្អើលដល់មនុស្សម្នាទាំងព្រឹកនៅផ្សារជីភូ ។
ក្នុងហេតុការណ៍នោះដែរ សមត្ថកិច្ចបានដេញតាមពីក្រោយ ប៉ុន្តែជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ បន្ទាប់មកសមត្ថកិច្ចធ្វើការស្ទាក់ចាប់ខ្លួន រួមនឹងម៉ូតូរបស់ជនរងគ្រោះ នៅចំណុចគល់ស្ពានកំពង់ចក ខាងត្បូង ផ្សារកំពង់ចក ស្រុករំដួល។ បើតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹថា ជនសង្សយ័ ឈ្មោះ ជេត កូវលី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចំបក់កោង ឃុំតាសួស ស្រុកស្វាយជ្រំ។
ក្រោយពីសមត្ថកិច្ចដេញតាមប្រមាញ់ និងដាក់កម្លាំងស្ទាក់គ្រប់ច្រកល្ហក ក៏ចាប់ខ្លួនសួរចម្លើយ ជនសង្ស័យបានសារ ភាពថា ខ្លួនបានជិះរថយន្តមកពីក្រុងបាវិត ក្នុងគោលបំណងត្រឡប់ទៅផ្ទះ ប៉ុន្តែគ្មានលុយឲ្យថ្លៃជិះរថយន្តតាក់ស៊ី ពេលមកដល់ចំណុចផ្សារជីភូ ក៏ចុះដើម្បីរកខ្ចីលុយគេជិះរថយន្តទៅផ្ទះ នៅពេលដើរចូលទៅសាលាសង្កាត់ព្រៃអង្គញ់ ស្ថិតនៅភូមិគោកល្វៀង បានឃើញម៉ូតូហុងដាឌ្រីម សេ១២៥មួយគ្រឿង ចតនៅមុខសាលាសង្កាត់ ហើយមានលោកចៅសង្កាត់ឈរនៅក្បែរម៉ូតូម្នាក់ឯង ឃើញឱកាសល្អក៏ដើរទៅយកព្រនង់វាយទៅលើលោកចៅសង្កាត់ជាច្រើនព្រនង់ចំកញ្ចឹងកដួលសន្លប់ទៅលើដីតែម្ដង រួចរូបគេក៏យកម៉ូតូជិះគេចខ្លួន ដោយធ្វើដំណើរតាមផ្លូវជាតិលេខ១ មកដល់ចំណុចស្ពានបូមក៏បើកម៉ូតូចុះទៅតាមផ្លូវលំអស់រយៈពេល២ម៉ោង ទើបរកផ្លូវចេញមកផ្លូវជាតិលេខ១៣ ឡើងមកផ្សារកំពង់ចក។
លុះម៉ោង៩និង២៥នាទីព្រឹកក៏ត្រូវសមត្ថកិច្ចនគបាលស្រុករំដួលដាក់កម្លាំងស្ទាក់ចាប់បាននៅចំណុចគល់ស្ពានកំពង់ចក (ខាងត្បូងផ្សារកំពង់ចក៥០ម៉ែត្រ) ស្ថិតនៅភូមិកំពង់ចក ឃុំកំពង់ចក ស្រុករំដួល។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង្សយ័ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃអង្គញ់ ចាត់ការតាមនីតិវិធីច្បាប់។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនមកមន្ទីរពេទ្យស្រុកប្រតិបត្តិជីភូ ដើម្បីធ្វើការសង្គ្រោះ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យ នៅវេលាម៉ោង១រសៀលថ្ងៃដដែលនេះ ៕
ចែករំលែកព័តមាននេះ