អាជ្ញាធរមូលដ្ឋានគូសបញ្ជាក់កាលពីថ្ងៃទី៩ មីនា ថា តុល្យការនៃការបាក់អគារមាន៤ជាន់មួយ កាលពីថ្ងៃទី៨ មីនា នៅទីក្រុងឡាហ្គោស រដ្ឋធានីសេដ្ឋកិច្ចរបស់នីហ្សេរីយ៉ាចំនួនអ្នកស្លាប់ឡើងដល់៣៤នាក់ហើយ ។
លោក IBRAHIM FARINLOYE អ្នកនាំពាក្យតំបន់របស់ទីភ្នាក់ងារជាតិគ្រប់គ្រងសភាពការណ៍បន្ទាន់គូសបញ្ជាក់ថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់នាវេលាម៉ោង១៩និង២០នាទីម៉ោងក្នុងស្រុកថ្ងៃទី៩ មីនា ហើយមនុស្ស៣៤នាក់បានត្រូវស្លាប់ និង១៣នាក់ទៀតត្រូវបានជួយសង្គ្រោះ ។ បណ្តាជនរងគ្រោះជាកម្មករសំណង់ ។ ការស៊ើបអង្កេតលើមូលហេតុនៃការបាក់នេះកំពុងធ្វើ ។
មុននេះលោក FARINLOYE គូសបញ្ជាក់ពីមនុស្សស្លាប់២៣នាក់ ហើយមនុស្ស១៣នាក់ត្រូវបានជួយសង្គ្រោះ ។ អគារកំពុងសាងសង់ក្នុងសង្កាត់ LEKKI PHASE-1 បានបាក់បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង ។ ប៉ូលិសក្រុងឡាហ្គោសបានចាប់ខ្លួនសហគ្រិនទទួលបន្ទុកគម្រោងសាងសង់ ៕
ចែករំលែកព័តមាននេះ