ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តាតភ្លើង​ឆាបឆេះ​បន្ទប់​ឡៅតឿ​ផ្ទះ​លក់​គ្រឿងទេស ផ្អើល​ពលរដ្ឋ​នាំ​គ្នា​រត់​ចេញ​មក​ជួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​បន្ទប់​ឡៅតឿ នៃ​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បា.ញ់​ពន្លត់ និង​ទាក់ទង​ទៅ​ហៅ​

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ចេញពី​បន្ទប់​ឡៅតឿ នៃ​ផ្ទះ​លក់​គ្រឿងទេស​មួយ​កន្លែង បង្ក​ឱ្យ​មានការ​ភ្ងា​ក់​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ និង​ទាក់ទង​ទៅ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​អោយ​ចេញ​ជួយ​អន្តរា​គមន៍​ផង​ដែរ កាលពី​នៅ​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​២៧៣ ផ្លូវ​លេខ​៤៥ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​កំពុង​លក់ដូរ ស្រាប់តែ​ឃើញ​ផ្សែង​ហ៊ុយ​ចេញពី​បន្ទប់​ជាន់​ឡៅតឿ ទើប​ផ្អើល​នាំ​គ្នា​រត់​ចេញ និង​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​អស់​ជា​ច្រើន​បំពង់ តែ​មិន​រលត់​សោះ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្រះ​ចក អោយ​ជួយ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​អន្តរាគមន៍ ដើម្បី​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ហេតុការណ៍​ករណី​អគ្គិភ័យ​ខាងលើ​នេះ កម្លាំង​អន្តរាគមន៍ បង្ការ និង​ពន្លត់​អគ្គិភ័យ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​ទីក្រុង​ជ្រោយចង្វារ ចំនួន​៤​គ្រឿង ដោយ​បាញ់​ទឹក​អស់​ចំនួន​២​គ្រឿង ក្នុង​នោះ​រថយន្ត​ការិយាល័យ​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​មក​បម្រុង​បន្ថែមចំនួន​៥​គ្រឿង​ទៀត​ផង​ដែរ​។ ហើយ​អគ្គិភ័យ​នេះ​ក៏​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង ៧​និង​២០​នាទី​យប់​ថ្ងៃ​ដដែល​នោះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​អគ្គិភ័យ​ខាងលើ​នេះ មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​ងរ​បួស​នោះ​ទេ គ្រាន់តែ​ខូចខាត​ត្រឹមតែ​ទ្រព្យសម្បត្តិ​មួយ​ចំនួន ដែល​មាននៅ​ក្នុងផ្ទះ​កើតហេតុ​ខាងលើ​តែ​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ