ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹកស៊ី ស្រាប់តែ​ប្អូនប្រុស​បង្កើត​កា.ប់​បងប្រុស

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​មិន​គួរ​ឲ្យ​ជឿ​សោះ ដោយ​ប្អូនប្រុស​បាន​លើក​កាំបិត​ផ្គាក់​កា.ប់​ប្រហារ​លើ​បងប្រុស​របស់​ខ្លួន​បង្កើត នៅ​រោង​ចាំចំការ​កៅស៊ូ​មួយ​កន្លែង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៨ តុលា ២០២១…

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជា​មិន​គួរ​ឲ្យ​ជឿ​សោះ ដោយ​ប្អូនប្រុស​បាន​លើក​កាំបិត​ផ្គាក់​កា.ប់​ប្រហារ​លើ​បងប្រុស​របស់​ខ្លួន​បង្កើត នៅ​រោង​ចាំចំការ​កៅស៊ូ​មួយ​កន្លែង បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​ថ្ងៃ​ទី​៨ តុលា ២០២១ ។

ករណី​ហិង្សា​ដោយ​ចេតនា (​មាន​ស្ថាន​ទម្ងន់​) បណ្តាល​ឲ្យ​មនុស្ស​របួសធ្ងន់​១​នាក់ នៅ​ចំណុច​រោង​ចំការ​ខាងលិច​ភូមិ​ជី​ពាំង ស្ថិត​នៅ​ភូមិ​ជី​ពាំង ឃុំ ក្រែក ស្រុក ពញាក្រែក ។ ក្រោយ​ពី​មាន​ហេតុការណ៍​អំពើ​ហិង្សា​នេះ​កើតឡើង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​ចាប់​បាន​ជន​បង្ក​ជា​ប្អូន​របស់​អ្នក​រង​គ្រោះ​ផង​ដែរ ។

លោក​វរសេនីយ៍ទោ​ថា​ញ់ សុខ​វ៉ា​ត អធិការ​នគរបាល​ស្រុក​ពញាក្រែក ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួលបញ្ជា​ពី​លោក​ឧត្ដមសេនីយ៍ត្រី​ម៉ុ​ន មាគ៌ា ស្នងការ​នគរបាល​ខេត្ត​ក៏​ដូច​ជា ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ព្រមទាំង​បាន​សួរនាំ​សាក្សី បុរស​វ័យ​ចំណាស់​ម្នាក់ ។

ករណី​នេះ ក្រោយ​កើតហេតុ កងកម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បង្ក្រាប​តាម​និ​តិ​វិធី និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​អ្នក​បង្ករ​បាន រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​សួរនាំ ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក​ប្រាប់​បន្ត​ថា ដំបូង​នៅ​រោង​ស៊ីឈ្នួល​ចាំចម្ការ​កៅស៊ូ​ឲ្យ​គេ គឺ​មាន​ផឹកស្រា​តែ​ពីរ​នាក់ គឺ​ជន​ដៃដល់​ជា​ប្អូន និង​បុរស​ចំណាស់​ម្នាក់ ។ ស្រប​ពេល​ដែល​កំពុង​តែ​ផឹក​នោះ​ជន​រង​គ្រោះ​បាន​មក​ដល់ ព្រមទាំង​អង្គុយ​ផឹក​នៅ​ក្នុង​រោង​ជាមួយ​គ្នា​ដោយ​សុរា​ជ្រាប​ចូលខ្លួន​ស្រវឹង​ព្រមទាំង​បាន​បង្ក​ពាក្យ​សំដី​ឈ្លោះ​ទាស់ទែង​គ្នា ដោយ​បុរស​ជា​បង​បាន​វាយ​លើ​ប្អូនប្រុស​មុន ។

ក្នុង​ពេល​នោះ​ប្អូន​ខឹង​ពេក​ក៏​ទោះ​ទៅ​ទាញ​កាំបិត​ផ្គាក់​មក​កាប់​ប្រហារ​លើ​បងប្រុស​បង្កើត ចំនួន​ពីរ​កាំបិត​បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់​និង​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពញាក្រែក ។

យោង​តាម​ការ​ស្រាវជ្រាវ​បឋម​ជនសង្ស័យ​មានឈ្មោះ ស្រេ​ន ឡូត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ទួល​អង្ក្រង ឃុំ ក្រែក ស្រុក​ពញាក្រែក បាន​យក​កាំបិត​កាប់​ទៅ​លើ ឈ្មោះ កេ​ប គង់ ភេទ ប្រុស អាយុ​៥០​ឆ្នាំ ត្រូវជា​បង​បង្កើត រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា ។ ដោយសា​មាន​បញ្ហា​ទំនាស់​ពាក្យ​សំដី​ក្នុង​វង់​ផឹកស៊ី នៅ​ក្នុង​រោង​ចាំចម្ការ​នោះ ។

អធិការ​នគរបាល​ស្រុក​ពញាក្រែក​បញ្ជាក់​ថា នា​ពេល​កន្លង​ទៅ​បងប្អូន​ប្រុស​បង្កើត​ពីរ​នាក់​នេះ​ធ្លាប់​មាន​ទំនាស់​ជាមួយ​គ្នា​ម្ដង​រួច​មក​ហើយ ។ ស្រប​ពេល​មក​ដល់​ថ្ងៃ​កើតហេតុ បុរស​ជា​ប្អូន​ខឹង​បង​វាយ​លើ​ខ្លួន​ទ្រាំ​មិន​បាន​ក៏​ទាញ​កាំបិត​កាប់​ប្រហារ​លើ​បងប្រុស​បង្កើត​សំណាង​មិន​ស្លា​.​ប់​ដោយ​គ្រាន់តែ​របួស​ធ្ងន់ធ្ងរ ។

តាម​ដំណឹង​រហូត​មក​ដល់​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​២០២១ អ្នក​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។ ចំណែកឯ​បុរស​ជា​ប្អូន​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ឲ្យ​តំណាង​អយ្យការ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ