សារព័ត៌មានបរទេសផ្សាយថាស្ត្រីម្នាក់រាំស្រាតនៅលើដំបូលរថយន្តដឹកទំនិញកាលពីព្រឹកថ្ងៃទី៧ មីនា ២០១៦ តាមបណ្តោយផ្លូវមួយក្នុងក្រុងហារីស ក្បែរក្រុងហ៊ូស្តុន រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ សមត្ថកិច្ចបិទផ្លូវមួយចំនួនក្នុងរយៈពេល២ម៉ោង ដើម្បីរៀបចំសណ្តាប់ធ្នាប់ដែលបង្កដោយស្ត្រីរាំស្រាតនៅលើដំបូលរថយន្តនោះ ។
រូបភាពវីដេអូឃ្លីបដែលថតពីទីខ្ពស់បង្ហាញឱ្យឃើញស្ត្រីនោះជំទាស់ពីការចាប់ខ្លួនរបស់សមត្ថកិច្ចដែលប្រើដងស្ទូចរបស់រថយន្តពន្លត់អគ្គិភ័យចូលទៅក្បែរនាង ។ ទោះជាយ៉ាងណាក្តី ប៉ូលិសបានលោតទៅលើដំបូលរថយន្តទើបចាប់ខ្លួននាងបាន ។ សារព័ត៌មាន «Houston Transtar »បានផ្សាយថា ស្ត្រីរូបនោះអាចជាអ្នកបើកបររថយន្ត១ក្នុងចំណោម៣គ្រឿងដែលបុកគ្នាកាលពីមុន ប៉ុន្តែមិនដឹងថាហេតុអ្វីបានជានាងដោះអាវឡើងរាំស្រាតនៅលើដំបូលរថយន្តដឹកទំនិញបែបនេះ។ ប៉ូលិសនាំខ្លួនស្ត្រីនោះទៅសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ