ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​​ចម្រុះ​ចុះ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ ​​ក្នុង​​មូល​​ដ្ឋាន ទី​​វត្ត​អារាម និង​កន្លែង​ប្រមូល​ផ្តុំ​​នា​នា

2 ឆ្នាំ មុន
  • សៀមរាប

​​ខេត្តសៀមរាប ៖ ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរ​បាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ​ដោយ​ទទួល​បទបញ្ជា​ពី​លោក​ស្នង​ការ​នគរបាល​ខេត្ត ឧត្តមសេនីយ៍ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប…

​​ខេត្តសៀមរាប ៖ ​បើ​យោង​តាម​របាយការណ៍​របស់​ស្នងការ​នគរ​បាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៨ តុលា ​ដោយ​ទទួល​បទបញ្ជា​ពី​លោក​ស្នង​ការ​នគរបាល​ខេត្ត ឧត្តមសេនីយ៍ត្រី តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​បាន​ដាក់​ចេញ​បទបញ្ជា​ដល់​កង កម្លាំង​ការិយាល័យ​ទាំង​៣៣ និង អធិការដ្ឋាន​នគរបាល​ក្រុង​/​ស្រុក​ទាំង​១២ ត្រូវ​ចុះ​ល្បាត​ទាំង​យប់​ទាំង​ថ្ងៃ និង​បន្ត​ផ្សព្វផ្សាយ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ទី​វត្ត​អារាម និង​កន្លែង​ប្រមូលផ្តុំ​នានា​ឱ្យ​យល់​ដឹង​ពី​បញ្ហា​ប្រឈម​នៃ​វីរុស​កូ​វី​ដ​-១៩ និង​បញ្ហា​ផ្សេង​ៗ ដូច​ជាៈ ចរាចរណ៍ ចោរកម្ម ជាដើម សំដៅ លើកកំពស់​សន្តិសុខ សុវត្ថិភាព ប្រជា​ពលរដ្ឋ ។

លោក​ឧត្តមសេនីយ៍ត្រី សេន សុវណ្ណ​នី ស្នងការ​រង​ទទួល​កា​រិ​យាល័យ​អន្តរាគមន៍ និង​តម្រួត​បទបញ្ជាបាន​ដឹកនាំ​កម្លាំង​ចម្រុះ រួម​មាន៖ ចរាចរណ៍ផ្សព្វផ្សាយ​អប់រំ ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​អន្តរា​គម៍ ល្បាត​តាម​ភូមិសាស្ត្រ​ក្រុង​សៀមរាប ដើម្បី​អប់រំ​ណែនាំ​បងប្អូន​ប្រជា​ពល រដ្ឋ​គោរព​វិធាន​សុខាភិបាល​ផង​ដែរ ​។

ទោះជា​យ៉ាងនេះ​ក្តី ពលរដ្ឋ​សង្ឃឹម​ថា ​វិបត្តិ​កូ​វី​ដ​.១៩​នឹង​អាច​វិល​ទៅ​រក​ទី​បញ្ចប់​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ​ដោយសារ​សមត្ថកិច្ច​ចុះ​រឹត​បន្តឹង​ជា​រៀងរាល់ថ្ងៃ ហើយ​ជា​ពិសេស​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់ ត្រូវ​ចូល​រួម​គោរព​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួនបំផុត​​ផង​ដែរ ​៕​​

អត្ថបទសរសេរ ដោយ