ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកស្គាល់អាហារជួយបំបាត់ក្លិនខ្លួនយ៉ាងមានប្រសិទ្ធភាព

2 ឆ្នាំ មុន

បញ្ហាក្លិនខ្លួនជារឿងសំខាន់ ព្រោះវាអាចធ្វើឱ្យមនុស្សជុំវិញអ្នករត់ចេញពីអ្នកបាន។ គេអាចដោះស្រាយបញ្ហានេះ ដោយវិធីជាច្រើន ដែលនៅក្នុងនោះ ការទទួលទានអាហារមួយចំនួន ក៏អាចជួយបានដែរ។ ថ្ងៃនេះ អ្នកនឹងស្គាល់អាហារ៣ប្រភេទ ដែលអាចដោះស្រាយបញ្ហានេះ។…

បញ្ហាក្លិនខ្លួនជារឿងសំខាន់ ព្រោះវាអាចធ្វើឱ្យមនុស្សជុំវិញអ្នករត់ចេញពីអ្នកបាន។ គេអាចដោះស្រាយបញ្ហានេះ ដោយវិធីជាច្រើន ដែលនៅក្នុងនោះ ការទទួលទានអាហារមួយចំនួន ក៏អាចជួយបានដែរ។ ថ្ងៃនេះ អ្នកនឹងស្គាល់អាហារ៣ប្រភេទ ដែលអាចដោះស្រាយបញ្ហានេះ។

១. ប៉េងប៉ោះ

ប៉េងប៉ោះ ជួយក្នុងការកម្ចាត់នូវពពួកបាក់តេរីដែលបង្កបញ្ហាក្លិនខ្លួនបានយ៉ាងឆាប់រហ័សតាមរយៈលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីពីធម្មជាតិដែលវាមានផ្ទុក។ ការទទួលទានទឹកប៉េងប៉ោះស្រស់ត្រឹមតែ ១ ពែង ជួយកាត់បន្ថយសីតុណ្ហភាពនៃរាងកាយដែលនឹងធ្វើឱ្យការបែកញើសថយចុះតាមនោះដែរ ហើយការមិនសូវបែកញើស ក៏ជួយធ្វើឱ្យរាងកាយមិនសូវបញ្ចេញក្លិនផងដែរ។​

២. ក្រូច និង ក្រូចឆ្មារ

ក្រូចមានក្លិនឈ្ងុយស្រស់ស្អាត ហើយងាយនឹងស្រូបយកបានដោយរាងកាយ។ លើសពីនេះទៅទៀត ក្រូច និងក្រូចឆ្មារ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃមានប្រសិទ្ធិភាពជួយកម្ចាត់ជាតិពុលផ្សេងៗដែលបង្កបញ្ហាក្លិនខ្លួនមិនល្អចេញពីប្រព័ន្ធរាងកាយ។ ដូច្នេះដើម្បីជៀសផុតបញ្ហាក្លិនខ្លួនមិនល្អ ចូរព្យាយាមទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ជាប្រចាំ។ រីឯការទទួលទានទឹកក្រូចឆ្មារមួយកែវនៅពេលព្រឹក ក៏អាចជួយដោះស្រាយបញ្ហាក្លិនមាត់បានយ៉ាងឆាប់រហ័ស។ ជម្រើសផ្សេងទៀតដើម្បីបំបាត់ក្លិនមិនល្អ គឺច្របាច់ក្រូចឆ្មារម្ខាង រួចយកទឹកក្រូចឆ្មារនេះទៅដុសលាបក្រោមបាតជើង ឬត្រង់ក្លៀក ទុកឱ្យស្ងួត រួចងូតទឹកជាការស្រេច។

៣. តែបៃតង

ជាប្រភពដ៏ប្រសើរនៃអាស៊ីតសរីរាង្គ និងសារធាតុតានីន (tannin) ជួយប្រយុទ្ធប្រឆាំងការបែកញើសហួសប្រមាណ និងរារាំងការលូតលាស់នៃបាក់តេរី។ តែបៃតងមានប្រយោជន៍ណាស់សម្រាប់ដោះស្រាយបញ្ហាក្លិនជើង, រាងកាយ និងសូម្បីតែក្លិនមាត់។ ទទួលទានតែបៃតងជាប្រចាំដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ