ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពីជួយពង្រឹងភាពស៊ាំ តើក្រូចច្របាច់ជួយអ្វីខ្លះដល់សុខភាព?

2 ឆ្នាំ មុន

នៅក្នុងសម័យកូវីដនេះ ទឹកក្រូចច្របាច់ក្លាយទៅជាភេសជ្ជៈដ៏ពេញនិយម ដោយសារតែវាសំបូរទៅដោយវីតាមីន C ដែលមានតួនាទីជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយ។ វាជាប្រភពវីតាមីន C ដ៏ល្អ ហើយប្រសើរជាងគ្រាប់ថ្នាំវីតាមីនលក់លើទីផ្សារទៅទៀត។ វាមិនត្រឹមតែអាចជួយដល់ប្រព័ន្ធភាពស៊ាំនោះទេ…

នៅក្នុងសម័យកូវីដនេះ ទឹកក្រូចច្របាច់ក្លាយទៅជាភេសជ្ជៈដ៏ពេញនិយម ដោយសារតែវាសំបូរទៅដោយវីតាមីន C ដែលមានតួនាទីជួយដល់ប្រព័ន្ធភាពស៊ាំរាងកាយ។ វាជាប្រភពវីតាមីន C ដ៏ល្អ ហើយប្រសើរជាងគ្រាប់ថ្នាំវីតាមីនលក់លើទីផ្សារទៅទៀត។ វាមិនត្រឹមតែអាចជួយដល់ប្រព័ន្ធភាពស៊ាំនោះទេ ទឹកក្រូចច្របាច់ស្រស់ៗ ជួយដល់សុខភាពជាច្រើនចំនុចទៀត ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. ការពារជម្ងឺមហារីក

ក្រូច ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលមានប្រសិទ្ធិភាពខ្ពស់ប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជម្ងឺមហារីកច្រើនប្រភេទ ជាពិសេសជម្ងឺមហារីកពោះវៀនធំ។ ការទទួលទានទឹកក្រូចស្រស់ជាប្រចាំជួយរក្សាសុខភាពល្អនៃកោសិកា DNA មិនឱ្យប្រែក្លាយជាកោសិកាមហារីក។

២. ជួយបញ្ចុះសម្ពាធឈាម

សារធាតុហេសស្ពីរីឌីន (Hesperidin) ដែលមានផ្ទុកនៅក្នុងទឹកក្រូចស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជម្ងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជម្ងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាលើសសម្ពាធឈាម។

៣. កាត់បន្ថយអត្រាកើតគ្រួសក្នុងតម្រងនោម

ទឹកក្រូចស្រស់មានផ្ទុកអាស៊ីតស៊ីត្រាត និងស៊ីទ្រិកដែលជួយកាត់បន្ថយហានិភ័យនៃជម្ងឺគ្រួសក្នុងតម្រងនោម។ ដូច្នេះប្រសិនបើអ្នកចង់ជៀសផុត ឬឆាប់ជាពីជម្ងឺគ្រួសក្នុងតម្រងនោម ចូរព្យាយាមទទួលទានទឹកក្រូចច្របាច់ស្រស់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ