ម្ចាស់រថយន្តដឹកឈើដុះស្លែប្រចាំខេត្តសៀមរាប ត្រូវបានឃាត់ខ្លួន
លោកវរសេនីយទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមិនានេះមានពលរដ្ឋបានរាយការណ៍មកថា
លោកវរសេនីយទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមិនានេះមានពលរដ្ឋបានរាយការណ៍មកថា
ខេត្តសៀមរាប ៖ រថយន្តកែច្នៃមួយគ្រឿងរបស់ឈ្មួញឈើដុះស្លែឈ្មោះ ចាន់ ណា ប្រចាំខេត្តសៀមរាប មិនដែលឃើញមន្ត្រីពាក់ព័ន្ធបង្ក្រាប ប៉ុន្តែមកដល់ថ្ងៃនេះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបស្ទាក់ចាប់បានខណៈពេលដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចូលមកចែកចាយក្នុងក្រុងសៀមរាប។ ហេតុការណ៍បង្ក្រាបករណីដឹកឈើល្មើសច្បាប់ខាងលើ ធ្វើឡើងកាលពីវេលាទាបភ្លឺឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចជាស៊ីម ក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប។
លោកវរសេនីយទោ ថា ដាលុច ប្រធានមន្ទីរយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តសៀមរាបបានឱ្យដឹងនៅរសៀលថ្ងៃទី៩ ខែមិនានេះមានពលរដ្ឋបានរាយការណ៍មកថា មានរថយន្តកែច្នៃដឹកឈើមួយគ្រឿងចូលមកក្នុងខេត្តសៀមរាប ឆ្លងកាត់តាមបណ្តោយផ្លូវសម្តេច ជា ស៊ីម ក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប នៅវេលា៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦ ទើបលោកបានបញ្ជាឱ្យកម្លាំងជំនាញចុះធ្វើការស្ទាក់ចាប់រថយន្ត កូរ៉េដឹកឈើខុសច្បាប់មួយគ្រឿង យកមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថក្រុងថ្មី ដែលមានទីតាំងនៅខាងកើត អង្គរឃ្យូងយូ ស្ថិតនៅ ភូមិព្រៃគុយ សង្កាត់អំពិល ក្រុងសៀមរាប ដើម្បីរក្សាទុកបណ្តោះអាសន្ន។
លោកបានបន្តថា លុះព្រឹកឡើងវេលាម៉ោង១០និង៣០ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ កម្លាំងរបស់លោកបានហៅខាងជំនាញរដ្ឋបាលព្រៃបន្ទាយស្រី ដើម្បីមកធ្វើការវាស់វែង រួចប្រគល់ឱ្យចាត់ការបន្តទៅតាមផ្លូវច្បាប់។ លោកបានបញ្ជាក់បន្ថែមទៀតថា រថយន្តដែលកម្លាំងជំនាញបង្ក្រាបបាននេះ ជារថយន្តកូរ៉េ ១តោនកន្លះ ដែលមានម្ចាស់ឈ្មោះ ចាន់ ណា អាយុជាង៣០ឆ្នាំ មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប គេបានយករថយន្តនេះមកកែច្នៃដើម្បីបន្លំភ្នែកសមត្ថកិច្ច ប៉ន្តែដោយសារឈើប្រភេទលេខ២ ទើបកម្លាំងជំនាញមិនបានធ្វើការឃាត់ខ្លួននោះទេ គ្រាន់តែសួរនាំប៉ុណ្ណោះ។ លោក ឡឹង សុខា មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឱ្យដឹងនៅវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ថា ឈើដែលកងរាជអាវុធហត្ថចាប់បានប្រគល់ឱ្យនេះមានចំនួន២៦៦ដុំស្មើនឹង៩,៤១ម៉ែត្រគូប ដែលជាឈើប្រភេទផ្តៀក ។
លោកបានបន្តថា បន្ទាប់ពីបានវាស់និងរាប់រួចមក កម្លាំងជំនាញរដ្ឋបាលព្រៃឈើបានយកវត្ថុតាងទាំងអស់មានដូចជា រថយន្តកែច្នៃ និងឈើយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់។ ចំពោះការលើកឡើងនេះលោកម៉ុង ប៊ុនលីម បានធ្វើការបដិសេធប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦នេះថា លោកមិនបានជាប់ពាក់ព័ន្ធដូចការលើកឡើងនេះទេ។ លោកបន្តថារាល់បទល្មើសដែលទាក់ទងជាមួយជំនាញរបស់លោក ឱ្យតែដឹងលោកនឹងបង្ក្រាបភ្លាម។
តាមប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ចំពោះឈ្មួញឈើម្នាក់នេះមានឈ្មោះ ចាន់ ណា ភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ មានទីលំនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានរកស៊ីដឹកឈើខុសច្បាប់ចូលមកក្រុងសៀមរាប ជាច្រើនឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកចាប់នោះទេ ដោយសារតែគេមានមន្ត្រីព្រៃឈើបន្ទាយស្រី ធ្វើជាខ្នងបង្អែកនៅពីខាងក្រោយ៕
ចែករំលែកព័តមាននេះ