រដ្ឋបាលព្រៃឈើស្រុកស្ទោង បង្ក្រាបរថយន្តដឹកឈើបេងជិត២ម៉ែត្រគូប
ខេត្តកំពង់ធំ ៖ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2P-5516 ដឹកឈើបេងជារបស់ឈ្មួញដុះស្លែ ត្រូវអស់លក្ខណ៍ ដោយដៃសមត្ថកិច្ច
ខេត្តកំពង់ធំ ៖ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2P-5516 ដឹកឈើបេងជារបស់ឈ្មួញដុះស្លែ ត្រូវអស់លក្ខណ៍ ដោយដៃសមត្ថកិច្ច
ខេត្តកំពង់ធំ ៖ រថយន្តសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2P-5516 ដឹកឈើបេងជារបស់ឈ្មួញដុះស្លែ ត្រូវអស់លក្ខណ៍ ដោយដៃសមត្ថកិច្ច ។ ករណីរថយន្តដឹកឈើបេងជិតពេញ ត្រូវអស់លក្ខណ៍ដោយដៃសមត្ថកិច្ចនេះ បានកើតឡើងនៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៦ នៅចំណុចក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានដែលទទួលបាន ក្នុងករណីបង្ក្រាបរថយន្តសាំងយ៉ុង ដឹកឈើបេងនេះ បានដឹកឈើចេញមកពីស្រុកជាយសែន ខេត្តព្រះវិហារ ក្នុងគោលបំណងឆ្ពោះទៅកាន់ខេត្តកំពង់ចាម បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញសហការជាមួយសឹករង ស្ទាក់ចាប់រថយន្តខាងលើនេះ រួមជាមួយមនុស្សប្រុស ស្រី២នាក់ប្តីប្រពន្ធដែលមានឈ្មោះ ទី១.ឈ្មោះ អ៊ិត សុខឃី ភេទប្រុស អាយុ៣៤ឆ្នាំ និងស្ត្រីជាប្រពន្ធឈ្មោះ នីម ស្រីល័ក្ខណ៍ អាយុ៣១ឆ្នាំ អ្នកទាំង២រស់នៅភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បន្ទាប់ពីបង្ក្រាបបាននាំមកកាន់ផ្នែករដ្ឋបាលព្រឈើស្ទោង ដែលមានឈើបេងចំនួន៩៨ដុំ ស្មើនឹង១,៩៦២ ម៉ែត្រគូប ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ឈើទាំងអស់នេះ រូបគេស៊ីឈ្នួលដឹកឲ្យគេក្នុងតម្លៃ១លានរៀល យកទៅខេត្តកំពង់ចាម ហើយមិនបានស្គាល់ម្ចាស់ឈើពិតប្រាកដនោះទេ ។ ពាក់ព័ន្ធករណីនេះបើតាមការត្រួតពិនិត្យរបស់សមត្ថកិច្ចជំនាញទៅលើរថយន្ត បញ្ជាក់ថា រថយន្តនេះមិនមែនទើបតែដឹកម្តងនេះទេ សមត្ថកិច្ចតាមចាប់មិនដែលបានទើបតែម្ដងនេះត្រូវអស់លក្ខណ៍ ដូច្នេះសមត្ថកិច្ចនឹងកសាងសំណុំរឿងទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ