ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្កើតរោងចក្រផលិតតង់ និងកាត់ដេរ នៅភ្នំពេញផ្តល់ការងារជិត ៣ ពាន់កន្លែង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រោងចក្រផលិតតង់ និងសម្ភារៈបោះជំរំគ្រប់ប្រភេទ មាន ៖ កាបូប តុ កៅអី គ្រែ…

រាជធានីភ្នំពេញ ៖ រោងចក្រផលិតតង់ និងសម្ភារៈបោះជំរំគ្រប់ប្រភេទ មាន ៖ កាបូប តុ កៅអី គ្រែ ស៊ុមគ្រែ ទូក្រណាត់ ធ្នើរ ទោង និងសម្ភារៈផ្សេងទៀត ជាដើម នឹងបង្កើតនៅក្នុងទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ គម្រោងនេះមានទុន វិនិយោគប្រមាណ ៣,១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៨ កន្លែង ។

ក្រៅពីការសម្រេចអនុម័តឲ្យបង្កើតរោងចក្រផលិតតង់ខាងនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៍បានអនុម័តលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្សារកំបូល សង្កាត់កំបូលមួយទៀតដែលនៅដើមខែតុលានេះ ។ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មានទុនវិនិយោគប្រមាណ ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៩៤៤ កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ