កម្រមានលើលោក ! កូនភ្លោះតែបែរជាមានឪពុកផ្សេងគ្នាទៅវិញ
លោកសាស្ត្រាចារ្យនៅមន្ទីរពិសោធន៍ DNA ក្នុងក្រុងហាណូយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ប្រទេសវៀតណាម បានកំណត់ពីករណីដ៏កម្រកើតមានគឺកូនភ្លោះមានឪពុកខុសគ្នា ។ …
លោកសាស្ត្រាចារ្យនៅមន្ទីរពិសោធន៍ DNA ក្នុងក្រុងហាណូយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ប្រទេសវៀតណាម បានកំណត់ពីករណីដ៏កម្រកើតមានគឺកូនភ្លោះមានឪពុកខុសគ្នា ។ …
លោកសាស្ត្រាចារ្យនៅមន្ទីរពិសោធន៍ DNA ក្នុងក្រុងហាណូយបានប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ប្រទេសវៀតណាម បានកំណត់ពីករណីដ៏កម្រកើតមានគឺកូនភ្លោះមានឪពុកខុសគ្នា ។ យោងតាមសេចក្តីរាយការណ៍ក្នុងតំបន់ឱ្យដឹងថា កូនភ្លោះកើតពីប្តីប្រពន្ធជនជាតិរៀតណាមដែលឈ្មោះរបស់ពួកគេមិនត្រូវបានបញ្ចេញឱ្យដឹង កាលពីពេលថ្មីៗកន្លងមកនេះ ត្រូវបានគេយកទៅធ្វើតេស្តពីព្រោះតែភាពខុសគ្នាស្រឡះនៃរូបរាងរបស់ពួកគេ ។
លោកលី ឌីញលួង អគ្គនាយកសមាគមហ៊្សែនវៀតណាមប្រាប់ AFP ថា «មជ្ឈមណ្ឌលវិភាគហ៊្សែន និងមន្ទីរពិសោធន៍បច្ចេកវិទ្យារបស់ពួកយើងបានធ្វើតេសេត្ត ហើយបានរកឃើញថាកូនភ្លោះនោះមានឪពុកខុសគ្នា ។ វាមិនមែនជាករណីកម្រដែលកើតមាននៅប្រទេសវៀតណាមទេ ពោលគឺមាននៅទូទាំងពិភពលោកតែម្តង។ ក្នុងករណីនេះកូនភ្លោះមានឪពុកផ្សេងគ្នា តែម្តាយតែមួយ ។ វាជារឿងដែលអាចកើតឡើង បើសិនជាពងអូវ៉ុលចំនួន២ពីម្តាយតែមួយត្រូវបានបង្កកំណើតដោយមេជីវិតឈ្មោលពីបុរសខុសប្លែកគ្នាពីរនាក់ក្នុងអំឡុងពេលដាច់ដោយឡែកពីគ្នានៃការរួមភេទក្នុងពេលជ្រុះពងអូវ៉ុលដូចគ្នា ។
យោងតាមកាសែតគ្រប់គ្រងដោយរដ្ឋឈ្មោះថា Tuoi Tre រាយការណ៍ថា បុរសជាប្តីត្រូវបានគេស្នើឱ្យធ្វើតេស្តហ្សែននៅមន្ទីរពិសោធន៍ក្រុងហាណូយដើម្បីកំណត់ថាតើលោកជាឪពុកបង្កើតនៃកូនភ្លោះរបស់ប្រពន្ធរបស់លោក ឬមួយមិនមែន ។ របាយការណ៍ថា សាច់ញាតិរបស់បុរសជាប្តីបានដាក់សម្ពាធឱ្យគេធ្វើតេស្ត ព្រោះតែម្នាក់ក្នុងចំណោមកូនភ្លោះមើលទៅខុសគ្នាស្រឡះ ។ លទ្ធផលបង្ហាញថា បុរសនោះគឺជាប់ពាក់ព័ន្ធទៅកូនម្នាក់ក្នុងចំណោមកូនភ្លោះ ។
កាសែត Tuoi Tre ថា ស្ត្រីគឺជាម្តាយបង្កើតរបស់កូនភ្លោះដែលមានភេទដូចគ្នាកើតនៅថ្ងៃតែមួយ ពោលគឺខុសគ្នាតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ អ្វីដែលចម្លែក គឺពួកគេមានរូបរាងខុសគ្នាស្រឡះ។ បច្ចុប្បន្នពួកគេមានអាយុ២ឆ្នាំដោយម្នាក់ក្នុងចំណោមពួកគេមានសក់ក្រាស់ រួញអង្គាដី ចំណែកម្នាក់ទៀតមានសក់ស្តើង និងត្រង់ល្អ ។
យ៉ាងណាមិញករណីស្រដៀងគ្នានេះដែរធ្លាប់កើតមាននៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន។ នៅពេលដែលតុលាការសម្រេចចេញបញ្ជាឱ្យបុរសបង់រាល់ការចំណាយទៅកាន់កូនស្រីភ្លោះម្នាក់ក្នុងចំណោមពួកគេ បន្ទាប់ពីការធ្វើតេស្ត DNA អះអាងថា លោកមិនមែនជាឪពុកកូនភ្លោះនោះទេ ៕
ចែករំលែកព័តមាននេះ