ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនបន្តផ្តល់ជំនួយជាង ៧០ លានដុល្លារដល់កម្ពុជា

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រទេសជប៉ុនបានបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រមាណជាង ៧២ លានដុល្លារទៀត ។ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងលោក…

រាជធានីភ្នំពេញ ៖ ប្រទេសជប៉ុនបានបន្តផ្តល់ជំនួយដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រមាណជាង ៧២ លានដុល្លារទៀត ។ រដ្ឋមន្រ្តីការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុននៅភ្នំពេញ នឹងចុះហត្ថលេខាទទួលជំនួយឥតសំណងនិងឥណទានសម្បទានពីប្រទេសជប៉ុនក្នុងចំនួន ៧២,៧២ លានដុល្លារ នៅថ្ងៃទី ១១ ខែតុលា ខាងមុខនេះ ។

សេចក្តីជូនដំណឹងរបស់ក្រសួងការបទេសកម្ពុជា បានឱ្យដឹងថា ជំនួយនេះនឹងបែងចែកជាពីរ គឺជំនួយឥណទានសម្បទានលើគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ដំណាក់កាលទី ២ ដែលមានទឹកប្រាក់សរុបជាង ៦ លានយ៉េន ឬស្មើនឹង ៥៨,២១ លានដុល្លារអាមេរិក ។ ចំណែក ជំនួយហិរញ្ញប្បទានឥតសំណងលើគម្រោងជាច្រើនទៀត ក្នុងនោះរួមមាន គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន ឬស្មើនឹង ១,៨ លានដុល្លារអាមេរិក ។ គម្រោងសម្ភារបច្ចេកទេសសម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន ឬប្រមាណជា ២,២៧ លានដុល្លារអាមេរិក ។

គម្រោងសម្ភារបច្ចេកទេសសម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងជ្ឈមណ្ឌលទិន្នន័យដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន ឬប្រមាណជា២,២៧ លានដុល្លារអាមេរិក គម្រោងបំពាក់ឧបករណ៍សម្ភារនិងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ មានទឹកប្រាក់សរុប ៤០០ លានយ៉េន ឬប្រមាណ ៣,៦៣ លានដុល្លារអាមេរិក និងគម្រោងបំពាក់សម្ភារបរិក្ខារនិងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្មគ្រឿងយន្តអេឡិច ត្រូនិក និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន ឬស្មើនឹង ៤,៥៤ លានដុល្លារអាមេរិក ។

កម្ពុជាចាត់ទុក ជំនួយឥណទានសម្បទាននិងហិរញ្ញប្បទានឥតសំណងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាជួយពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ។ ការចុះហត្ថលេខាទទួលនិងប្រគល់ជំនួយនេះនឹងធ្វើឡើងនៅក្រសួងការបរទេសកម្ពុជាក្នុងរាជធានីភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ