លួចម៉ូតូពីភ្នំពេញយកទៅលក់នៅខេត្តសៀមរាប ត្រូវចាប់ខ្លួន
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវនិងស៊ើបអង្កេតរហូត
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវនិងស៊ើបអង្កេតរហូត
ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដឹកនាំកម្លាំងក្រោមឱវាទចុះស្រាវជ្រាវនិងស៊ើបអង្កេតរហូតឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ជាប់ពាក់ព័ន្ធលួចម៉ូតូធំខ្លុបមួយគ្រឿងពីរាជធានីភ្នំពេញ បម្រុងយកមកលក់នៅខេត្តសៀមរាប កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៧ មីនា ២០១៦ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ។
លោក ភឹង ចិន្តារ៉េត បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ ឈ្មោះ ម៉ៅ សុភា អាយុ១៨ឆ្នាំ និងម្នាក់ទៀតឈ្មោះ ងុន ភឿន អាយុ៣៦ឆ្នាំ ទាំង២នាក់រស់នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូមួយគ្រឿងពីភ្នំពេញ បម្រុងយកមកលក់នៅខេត្តសៀមរាប ប្រាកដមែន ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។ ចំណែកត្រូវបានសមត្ថកិច្ចរក្សាទុក និងបានទាក់ទងទៅខាងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ដើម្បីស្វែងរកម្ចាស់ដើមប្រគល់ជូនវិញ ៕
ចែករំលែកព័តមាននេះ