ខឹងគេវាយខ្លួនមិត្តភក្តិអត់ជួយ វាយមួយអង្កត់អុសបែកក្បាល
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួន បន្ទាប់ពីប្រើអង្កត់អុសវាយក្បាលមិត្តភក្តិបែកហូរឈាមជោករងរបួសធ្ងន់ ពេលផឹកស៊ីជាមួយគ្នា
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួន បន្ទាប់ពីប្រើអង្កត់អុសវាយក្បាលមិត្តភក្តិបែកហូរឈាមជោករងរបួសធ្ងន់ ពេលផឹកស៊ីជាមួយគ្នា
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកកោះធំឃាត់ខ្លួន បន្ទាប់ពីប្រើអង្កត់អុសវាយក្បាលមិត្តភក្តិបែកហូរឈាមជោករងរបួសធ្ងន់ ពេលផឹកស៊ីជាមួយគ្នា ដោយសារខឹងគេវាយខ្លួននាពេលកន្លងមក មិនព្រមជួយ កាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី៨ មីនា នៅភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ។
លោក ឈឿន ប៊ុនឆន អធិការនរគរបាលស្រុកកោះធំ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ត្រូយ ផានិត អាយុ២៣ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំ ។ ចំណែកជនរងគ្រោះ ឈ្មោះ ម៉ៃ ឌុក ភេទប្រុស អាយុ២៧ឆ្នាំ ជាកសិករ មានទីលំនៅភូមិឃុំជាមួយគ្នា ។
លោកអធិការបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យផឹកស៊ីជាមួយគ្នាស្រវឹងទាំងពីរនាក់ ជនសង្ស័យនិយាយឡើងថា កាលពីមុន មានគេរកវាយអញ ហេតុអ្វីឯងមិនជួយអញ ពេលនោះជនរងគ្រោះឆ្លើយថា អញមិនជួយឯងដោយសារពេលនោះអញស្គាល់គ្នាជាមួយអាម្នាក់ដែលវាយឯង គ្រាន់តែនិយាយប្រាប់ដូចនេះ ជនសង្ស័យក៏ស្ទុះទៅយកអង្កត់អុសប៉ុនកដៃវាយទៅលើជនរងគ្រោះបណ្តាលឱ្យបែកក្បាលហូរឈាមរងរបួសធ្ងន់តែម្ដង ។
ក្រោយកើតហេតុ ជនរងគ្រោះបានទៅប្ដឹងនរគរបាលទៅចាប់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ