ផលិតផលជំនាន់ថ្មីដែលក្រុមហ៊ុនសាំស៊ុងទើបតែបញ្ចេញគឺ Galaxy S7 និង Galaxy S7 Edge រួមមានបន្ទះ Chip មានថាមពលខ្លាំងជាង iPhone 6S ផលិតរបស់ក្រុមហ៊ុន Apple ទៅទៀត ។ ក្រុមហ៊ុនសាំស៊ុងបានប្រកាស Galaxy S7 និង Galaxy S7 Edge នៅក្រុងបាសេឡូណាក្នុងសមាជទូរស័ព្ទឆ្នាំ២០១៦ ។ បន្ទះ Chip មានកម្លាំងខ្លាំងគឺប្រភេទ Snapdragon 820 ខ្លាំងជាងបន្ទះ Chip A9 រប់សក្រុមហ៊ុន Apple ។
ចក្រភពអង់គ្លេស និងអឺរ៉ុបនឹងអាចទិញទូរស័ព្ទទាំងពីរម៉ូដែលនេះបានដែលបំពាក់ដោយបន្ទះ Chip ប្រភេទ Exynos 8809 ពីថ្ងៃទី១១ មីនា តទៅ ប៉ុន្តែបណ្តាប្រទេស ផ្សេងៗទៀតអាចទិញផលិតផលបំពាក់ដោយបន្ទះ Chip ប្រភេទ Snapdragon 820 ។ Chip ប្រភេទ Snapdragon 820 មានថាមពលខ្លាំងជាងបន្ទះChip ប្រភេទ Exynos 8809 ហើយវាស្ថិតក្នុងកំពូលតារាងក្នុងចំណោមបន្ទះChip ខ្លាំងក្លាជាងគេ ៕
ចែករំលែកព័តមាននេះ